កូរ៉េខាងត្បូង ៖ ក្រុមច្រៀងនារី GFriend ទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈទេពកោសល្យរបស់ពួកគេ។ សូមបញ្ជាក់ផងដែរថា ក្រៅពីមានសមត្ថភាពខ្ពស់ រួមមានការសម្ដែង ការរាំ និងការច្រៀង ជាពិសេសទៅទៀតនោះ រូបសម្បត្តិរបស់ពួកគេក៏មានភាពទាក់ទាញមិនអន់ឡើយ។

 GFriend
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់កាលពីពេលថ្មីៗនេះ ក្រុម GFriend បានក្លាយជាក្រុមចមៀង Kpop នារីដំបូងគេបង្អស់ ដែលត្រូវអញ្ជើញឲ្យចូលរួម ក្នុងបទសម្ភាសន៍ពិសេស ជាមួយលោក Mark Conklin ក្នុងព្រឹត្តិការណ៍ Grammy Museum’s Mini Masterclass

 GFriend ក្នុងកម្មវិធី

ស្របនឹងនេះដែរ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យសិល្បករក្នុងឧស្សាហកម្មតន្រ្តី បានចែករំលែកបទពិសោធន៍រៀងៗខ្លួន អំពីតន្ត្រី និងការជះឥទ្ធិពលដល់យុវជនសម័យថ្មី។

 GFriend ក្នុងកម្មវិធី

ជាក់ស្ដែង តាមរយៈ Video chat សមាជិកម្នាក់ៗបាននិយាយអំពីប្រធានបទផ្សេងៗគ្នា រួមទាំងគុណសម្បត្តិនានាដែលពួកគេទទួលបានជោគជ័យ នៅក្នុងការងារ និងដើម្បីបំផុសគំនិតតាមរយៈតន្ត្រី ឲ្យក្លាយជាដំបូន្មានល្អៗសម្រាប់មនុស្សសម័យថ្មីដែលចង់រៀនស្វែងយល់ពីតន្ដ្រី៕

 GFriend

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]