តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានសម្តែងការត្រេកត្រអាលខណៈពេលទទួលដំណឹងថា ប្រធានាធិបតីអាមេរិកជិតអស់តំណែង លោក ដូណាល់ ត្រាំ បាននឹងកំពុងត្រៀមខ្លួនចេញដើរចេញពីសេតវិមាន នៅពេលឆាប់ៗខាងមុខនេះ។
ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់គណៈរដ្ឋមន្រ្តី លោក ហាសាន់ រូហានី បានគូសបញ្ជាក់ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា ការលើកឡើងបែបនេះបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ ផ្តើមជាគំនិតថ្មីចង់វាយប្រហារអ៊ីរ៉ង់កាលពីខែមុន ក្រោយអង្គការសហប្រជាជាតិ បង្ហាញរបាយការណ៍ស្តីពីកំណើនឡើងយ៉ាងខ្លាំង នូវឃ្លាំងស្តុកនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ បន្ថែមពីនេះ លោក ត្រាំ ក៏ធ្លាប់បង្កើតកំហុសដោយការបញ្ជាឱ្យធ្វើឃាតនាយឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់គឺលោក Qassem Soleimani កាលពីដើមឆ្នាំនេះ ដែលធ្វើឱ្យប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]