ភ្នំពេញ៖ ជីវិតគ្រួសាររបស់ កែវ វល័ក្ខ កាន់តែល្អក់កករ រឹតតែខ្លាំង នៅក្នុងមួយរយៈចុងក្រោយនេះ ដោយលើកមុន គ្រាន់តែបញ្ចេញជាមួយនឹងរូបភាព និងសារឆ្លើយឆ្លង រវាង ស្វាមីរបស់នាង និង កញ្ញា ប៉ាត សុធារ៉ា តាមបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែបច្ចុប្បន្ន អ្នកនាង រឹតតែបង្ហាញ កាន់តែសាហាវជាងមុន ពាក់ព័ន្ធនឹងរឿងមួយនេះ ដូច្នេះមិនដឹងថា រឿងរ៉ាវនេះ នឹងអាចបញ្ចប់នៅពេលណានោះទេ។
អ្វីដែលសំខាន់ តារាស្រីរូបនេះ បានបង្ហោះនូវវីដេអូមួយ ដែលឆ្លើយតប ជាមួយនឹង កញ្ញា ប៉ាត សុធារ៉ា ដែលបានចេញវីដេអូដែរ ហើយជាពិសេស អ្នកនាង ក៏បាននិយាយហែកហួរ សូម្បីតែរឿងគ្រួសារខាងប្តីទៀតផង។ រហូតដល់ខាងគ្រួសារ ខាងនោះ បង្ហោះសារមួយ ដោយប្រើពាក្យសម្តី សុទ្ធតែលែងទទួល អ្នកនាង កែវ វល័ក្ខ ដែលជាកូនប្រសារ និងប្អូនថ្លៃ បងថ្លៃទៀតហើយ។ ប៉ុន្តែ កែវ វល័ក្ខ ក៏បាននិយាយហូរហែ ពីរឿងមួយនេះ ថាមូលហេតុអ្វី បានជាគ្រួសារខាងស្វាមី ប្រែពាក្យសម្តីបែបនេះមកលើអ្នកនាង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចឹងកុំឲ្យខាតពេលយូរ ទៅស្តាប់សម្តី របស់កែវ វល័ក្ខ ទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]