បរទេស៖ Lamborghini SC20 គឺជាឡាននៅក្នុងគំរោង Squadra Corsa ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lamborghini ដែលត្រូវបានរចនាជាពិសេស មានលក្ខណៈជាក់លាក់ សម្រាប់អតិថិជនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបានចូលរួមនៅក្នុងគម្រោងតាំងពីដំបូងមក។
ទោះបីជាវាត្រូវបានរចនាឡើងជាប្រភេទឡានប្រណាំងល្បឿនលឿនក៏ដោយ ក៏រថយន្ដ Lamborghini SC20 ស៊េរីថ្មីនេះត្រូវបានអនុញ្ញាតិឱ្យប្រើលើផ្លូវធម្មតាផងដែរ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ១២ ដែលមានកម្លាំង ៧៦០ កម្លាំងសេះ ក្នុងល្បឿន ៨.៥០០ rpm និងកម្លាំងរង្វិលកង់ ៥៣១ lb-ft (៧២០ Nm) ក្នុងល្បឿន ៦,៧៥០ rpm។
រូបរាងរបស់រថយន្តនេះផលិតឡើងដោយ carbon fiber ដើម្បីផ្តល់នូវលំហូរខ្យល់ល្អបំផុត ធ្វើឱ្យការបើកបរបើកដំបូលមានផាសុកភាព ទោះបីជាក្នុងល្បឿនលឿនក៏ដោយ ។
ទន្ទឹមនឹងនេះ ផ្នែកខាងក្រោយមានស្លាប carbon fiber ដ៏ធំមួយដែលអាចកំណត់ position បានទៅ ទាប មធ្យម និងខ្ពស់។
ផ្នែកខាងក្រៅមានពណ៌ Bianco Fu (ពណ៌ស) និង Blu Cepheus (ពណ៌ខៀវ) ។ ចំណែកផ្នែកខាងក្នុងឡានវិញ មានផ្ទៃឆ្លាស់គ្នារវៀងពណ៌ Nero Cosmus (ខ្មៅ) និងពណ៌ Bianco Leda (ពណ៌ស) ។ ការរចនាផ្នែកខាងក្នុងរួមមានគម្រប dashboard ឡានខាងមុខ ជញ្ចាំងឡាន ទ្វាឡាន ចង្កូត ប្រអប់ដៃ គឺត្រូវគ្របដោយ carbon fiber ទាំងអស់។Lamborghini ក៏បានប្រើ carbon fiber ធ្វើជាកៅអីផងដែរ ដែលត្រូវស្រោបដោយស្រោមធ្វើពី Alcantara និងស្បែក។
ប្រធានក្រុមហ៊ុន Lamborghini ក៏បានបញ្ចាក់ថា ការផលិតឡើងមានលក្ខណៈជាក់លាក់ទាំងនេះ គឺធ្វើតាមការចង់បានរបស់អតិថិជនម្នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]