ចិន៖ បេសកកម្មឆាងអឺ-៥របស់ប្រទេសចិនបានវិលត្រឡប់មកផែនដីវិញ ដោយដឹករបស់របរដូចជាថ្មនិងដី ដែលវាបានយកពីឋានព្រះចន្ទ។ ក្បាលនៃយានដែលមានដឹករូបធាតុបានចុះចតនៅតំបន់ Inner Mongolia បន្ទាប់ពីម៉ោង១:៣០រសៀល ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។
វាមានរយៈពេលជាង៤០ឆ្នាំហើយ ចាប់តាំងពីបេសកកម្មអាប៉ូឡូអាមេរិកនិងលូណាសូវៀត បានទៅប្រមូលសំណាកពីឋានព្រះចន្ទត្រឡប់មកផែនដី។ គំរូថ្មីគួរតែផ្ដល់ការយល់ដឹងថ្មីអំពីភូគព្ភសាស្ត្រនិងប្រវត្តិរបស់ព្រះចន្ទផងដែរ។ សម្រាប់ប្រទេសចិន ការបញ្ចប់បេសកកម្មឆាងអឺ-៥ដោយជោគជ័យអាចត្រូវបានគេមើលឃើញថា ជាការបង្ហាញការឈានទៅមុខមួយកម្រិតទៀតរបស់ប្រទេសក្នុងវិស័យអវកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នករុករកបានធ្វើដំណើរយ៉ាងលឿន ទៅកាន់ទីតាំងដែលក្បាលយានបានចុះចត។ វាត្រូវបានគេប្រទះឃើញដំបូង ដោយឧទ្ធម្ភាគចក្រដោយប្រើកាមេរ៉ាអាំងប្រាក្រហម។ ក្រុមជំនួយបានទៅដល់ទីនោះ ដោយបានដោតទង់ជាតិរបស់ប្រទេសចិន នៅលើវាលស្មៅគ្របដណ្ដប់ដោយព្រិល។ ការផ្សងព្រងរបស់យានឆាងអឺ-៥ត្រូវបានគេបាញ់បង្ហោះ នៅចុងខែវិច្ឆិកា។
ប្រព័ន្ធចុះចតត្រូវបានត្រៀមឧបករណ៍ជីកនិងខួង ដើម្បីប្រមូលយកសំណាក។ យានអង្កេតដែលបានផ្ទុកធាតុជាច្រើន ត្រូវបានបញ្ជូនមកកាន់គន្លងជុំវិញឋានព្រះចន្ទវិញ។ ហើយធាតុនានាត្រូវបានញែកចេញពីគ្នា ដោយចំនួនពាក់កណ្ដាលត្រូវទំលាក់ទៅផ្ទៃឋានព្រះចន្ទខ្លះ។ នៅមិនទាន់ច្បាស់ថា តើសំណាកចំនួនប៉ុន្មានដែលវាយកមកនោះទេ ប៉ុន្តែប្រហែលជានៅចន្លោះពី២-៤គីឡូក្រាម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]