ចិន៖ ថ្មីៗនេះ ទំព័រ Sina បានបញ្ចេញព័ត៌មានមួយដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីតារាស្រី Fan Bingbing បន្ទាប់ពី នាងបានផ្ដល់បទសម្ភាសន៍ បង្ហើបអំពីការបែកបាក់គ្នាជាមួយនឹង អតីតគូស្នេហ៍ លោក Li Chen ដែលបណ្តាលឲ្យហ្វេនៗជាច្រើន មានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកទាំងពីរ។
អាចនិយាយបានថា នេះជាលើកដំបូងហើយ ដែល Fan Bingbing ព្រមបង្ហាញ អំពីបញ្ហាដ៏ចម្រូងចម្រាស ជាមួយនឹងអតីតគូស្នេហ៍ រហូតដល់សម្រេចចិត្តចែកផ្លូវគ្នា ក្រោយពេលមានទំនាក់ទំនងស្នេហា អស់រយៈពេល ៤ ឆ្នាំ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ហេតុផលនៃការបែកបាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ Fan Bingbing ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែនាងក៏មានជម្រើសផ្ទាល់ខ្លួន សម្រាប់ខ្លួននាង រួមទាំងស្នេហា រយៈពេល ៤ ឆ្នាំ ដោយបាននិយាយថា៖
យ៉ាងណាមិញ តាមរយៈហេតុផលនេះ ជឿជាក់ថា ហ្វេនៗជាច្រើនរបស់នាង ពិតជាមានភាពក្ដុកក្ដួលមិនស្ទើរនោះទេ ព្រមទាំងនៅតែមានអារម្មណ៍ថាសោកស្ដាយជាខ្លាំង ពីការបញ្ចប់ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរយៈពេល ៤ ឆ្នាំ នេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]