បរទេស៖ កាលពីថ្មីៗនេះ តារារ៉េប Cardi B បានរៀបចំពិធីជប់លៀបខួបកំណើតយ៉ាងអធឹកអធម ឲ្យតារារ៉េប Offset ​ស្វាមីរបស់នាង  នៅក្លឹបរាត្រី Atlanta នៅថ្ងៃទី ១៤ ខែធ្នូ សម្រាប់គម្រប់ខួបឈានចូលវ័យ ២៩ ឆ្នាំ របស់លោក។

ជាក់ស្តែង ក្នុងនោះផងដែរ មានរូបថតលេចធ្លាយ Cardi B បានបង្កការភ្ញាក់ផ្អើល ទៅដល់ភ្ញៀវ អ្នកអញ្ចើញចូលរួម ជាពិសេសនោះ គឺ​ស្វាមីរបស់នាង តារារ៉េប Offset តែម្តង ជាមួយកាដូ ដ៏មានតម្លៃ ដែលតារាស្រីរូបនេះ​ ជូនស្វាមីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទៀតសោត យោងតាមប្រភពដដែល បានរាយការណ៍មកថា Cardi Bបានទិញកាដូឱ្យ Offset នូវឡានទំនើប Lamborghini  ស៊េរី Aventador SVJ សម្រាប់ថ្ងៃកំណើតរបស់លោក ដែលតារារ៉េបប្រុសរូបនេះ ពិតជារំភើបណាស់ដែលបានទទួលអំណោយដ៏មានតម្លៃមួយនេះ។

យ៉ាងណាមិញ បើតាមការប៉ាន់ស្មាន​រថយន្ត សេ៊រីទំនើបដ៏ទំនើបមួយនេះ ដែលតារាស្រីរ៉េបកូនមួយ បានទិញជាកាដូ នៃខួបកំណើតប្តីរបស់នាង អាចមានតម្លៃរហូតទៅដល់ ៦សែនដុល្លារឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Cardi B និង Offset
OffSet និង Cardi B
Cardi B និង Offset
Cardi B ជាមួយ កាដូឡានជូន Offset

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]