ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើតប្រូម៉ូសិនបង់សេវាទឹកភ្លើង និងសេវាសំរាម មានឱកាសទទួលបានទឹកប្រាក់២០០% ត្រលប់មកវិញតាមរយៈ TrueMoney Wallet មក គេសង្កេតឃើញថា អតិថិជនជាច្រើនបាននាំគ្នាប្រើប្រាស់សេវាកម្មនេះ និងបានលាន់មាត់សរសើរ ហើយបង្ហាញអារម្មណ៍រំភើបក្រោយដឹងថា ខ្លួនអាចនឹងមានឱកាសទទួលសំណាង បានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ២០០% ចូលមកក្នុងគណនីរបស់ខ្លួន បន្ទាប់ពីបានទឹកប្រាក់ថ្លៃបង់ទឹក-ភ្លើង និងថ្លៃសំរាម តាម TrueMoney Wallet។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ដូចដែលលោកអ្នកជ្រាបរួចមកហើយថា បច្ចុប្បន្ននេះក្នុងប្រទេសកម្ពុជាកំពុងតែជួបប្រទះបញ្ហាផ្ទុះជំងឺដ៏កាចសាហាវកូវីត១៩ ក្នុងសហគមន៍ ដែលធ្វើឲ្យគ្រប់គ្នាពិបាកនឹងចេញទៅក្រៅដូចធម្មតា ហើយជាពិសេសនោះគ្រប់គ្នាត្រូវរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា និងមិនអាចទៅទីកន្លែងដែលមានមនុស្សច្រើននោះទេ។
ក៏ប៉ុន្តែចំពោះកន្លែងមួយដែលមនុស្សភាគច្រើនឧស្សាហ៍ទៅ និងស្ទើរតែខានពុំបាននោះ គឺកន្លែងបង់សេវាទឹកភ្លើង និងសេវាសំរាម ហើយទីកន្លែងនោះដែរគឺជាទីកន្លែងដែលមានមនុស្សច្រើន ដូច្នេះអំឡុងពេលដែលមានសភាពបែបនេះកើតឡើងក្នុងប្រទេស គ្រប់គ្នាច្បាស់ជាមានការព្រួយបារម្ភអំពីជំងឺកូវីត១៩ នៅពេលទៅកន្លែងនោះ។
តែទោះបីជាយ៉ាងណាក្តី ទាំងនេះមិនអាចចោទជាបញ្ហាឡើយសម្រាប់អតិថិជនរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ព្រោះថាអតិថិជនរបស់ក្រុមហ៊ុនទ្រូម៉ាន់នី អាចមានភាពងាយស្រួល និងសុវត្ថិភាពខ្លាំង ក្នុងការបង់សេវាទឹកភ្លើង និងសេវាសំរាម បានគ្រប់ទីកន្លែងគ្រប់ពេលវេលា ដោយគ្រាន់តែប្រើប្រាស់កម្មវិធី TrueMoney Wallet តែប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែអស្ចារ្យអំឡុងស្ថានភាពបែបនេះ ដែលក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើសម្រាប់អតិថិជនរបស់ខ្លួន គឺរាល់អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវីធី TrueMoney Wallet សម្រាប់បង់សេវាទឹកភ្លើង និងសេវាសំរាម អាចនឹងមានឱកាសដ៏ពិសេស គឺទទួលបានទឹកប្រាក់ថ្លៃបង់សេវាទាំងនោះត្រលប់ចូលក្នុងគណនីវិញភ្លាមៗរហូតដល់២០០%ឯណោះ។
ដូច្នេះហើយសម្រាប់លោកអ្នកដែលមិនទាន់មានកម្មវិធី TrueMoney Wallet នៅក្នុងទូរសព្ទដៃ នៅចាំដល់ណាទៀត? តោះទាញយកកម្មវិធី TrueMoney App តាមរយៈ App Store និង Play Store ឥលូវនេះ ហើយនាំគ្នាបង់សេវាទឹកភ្លើង និងសេវាសំរាមតាមរយៈ TrueMoney Wallet ដើម្បីទទួលបានឱកាសសំណាងបានលុយរហូត២០០% មកវិញភ្លាមៗណា៕
ឬលោកអ្នកអាចទាញកម្មវិធី TrueMoney App តាមរយៈ link នេះ៖ https://truemoneyapps.page.link/home
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Link នេះ៖ https://bit.ly/2VpNXPB
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]