ថៃ៖ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុស Mik Thongraya និងតារាសម្ដែងស្រី Bow Maylada នៅតែជាគូស្នេហ៍មួយគូដែលមហាជនកំពុងតែតាមដានរាល់ថ្ងៃ ព្រោះថាចំណងស្នេហ៍របស់តារាទាំងពីរនេះ បើទោះបីជាទើបតែចាប់ផ្ដើមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែពួកគេក៏ល្អូកល្អើននឹងគ្នាឲ្យហ្វេនៗលួចច្រណែនជាញឹកញាប់ផងដែរ។

ជាក់ស្ដែងថ្មីៗនេះ Mik និង Bow ទើបតែបានបង្ហោះរូបភាពថ្មីៗនៅលើណ្ដាញសង្គម ក្នុងដំណើរកម្សាន្តទៅលេងសមុទ្រជាមួយគ្នាយ៉ាងរីករាយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ គូស្នេហ៍មួយគូនេះពួកគេបានថតរូបរួមគ្នាជាច្រើនសន្លឹក បង្អួតដល់ហ្វេនៗ ក្នុងសកម្មភាពគយគន់ថ្ងៃលិចលើកប៉ាល់ជាមួយគ្នា ដោយប្រើកាយវិការកៀកកើយយ៉ាងស្និទ្ធស្នាល មើលទៅទោះបីជាអ្នកទាំងពីរមិនសូវស្វីតខ្លាំងដូចគូស្នេហ៍ដទៃមែន តែតាមរយៈរូបភាពទាំងនោះ ក៏អាចបង្ហាញឲ្យឃើញថា  Mik និង Bow ស្រលាញ់គ្នាស្អិតរមួត និងមានក្ដីសុខជាមួយគ្នាខ្លាំងមិនធម្មតានោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

Mik និង Bow
រូបថ្មី Mik និង Bow
រូបថ្មី Mik និង Bow
រូបថ្មី Mik និង Bow
រូបថ្មី Mik និង Bow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]