កូរ៉េខាងត្បូង ៖ នៅក្នុងឆ្នាំ ២០២០ នេះថ្វីត្បិតតែពិភពលោក កំពុងជួបប្រទះនឹងបញ្ហារាលត្បាតជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែមិនបានរាំងស្ទះដល់ការ Debut របស់ក្រុមសិល្បករ Kpop ថ្មីៗរបស់ប្រទេសកូរ៉េខាងត្បូងនោះឡើយ។

ជាក់ស្ដែងក្នុងឆ្នាំនេះ បើគិតមកទល់ពេលនេះក្រុមចម្រៀងនារី ក្នុងឧស្សាហកម្មមួយនេះ ឃើញមានចំនួននៃការបង្ហាញខ្លួនច្រើន គួរឲ្យកត់សម្គាលផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមសមាជិកក្រុមទាំងនេះ តារាស្រីទាំនេះពួកគេសុទ្ធតែ ជាសមាជិក ដែលមានវ័យក្មេងជាងគេប្រចាំក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាពួកគេមានអាយុមិនដល់ ២០ ឆ្នាំក្ដី​​ តែតារាស្រីវ័យក្មេងទាំងនេះ ពិតជាមានសមត្ថភាពខ្ពស់ និងមានជំនាញពិសេសរៀងៗខ្លួន ហើយថែមទាំងមានរូបសម្ផស្ស ស្រស់ស្អាត Cute គួរឲ្យស្រលាញ់ថែមទៀតផង៕

តោះចង់ដឹងថា តើតារាស្រីណាខ្លះ ក្មេងជាងគេប្រចាំក្រុម ?

ជា្របច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

១. Jaehee សមាជិកក្រុម Weeekly កើតនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០០៤

Jaehee

២. Lucy សមាជិកក្រុម Woo!ah! កើតនៅថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០០៤

 Lucy

៣. Yoon សមាជិកក្រុម STAYC កើតនៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០០៤

Yoon

៤. Jihan សមាជិកក្រុម Weeekly កើតនៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០០៤

Jihan 

៥. Minseo សមាជិកក្រុម Woo!ah! កើតនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០០៤

Minseo

៦. Songyee សមាជិកក្រុម Woo!ah! កើតនៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០០៤

Songyee

៧. Ahyoon សមាជិកក្រុម BOTOPASS កើតនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០០៤

Ahyoon

៨. J សមាជិកក្រុម STAYC កើតនៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០០៤

៩. Zoa សមាជិកក្រុម Weeekly កើតនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០០៥

Zoa

១០​. Han Byeol សមាជិកក្រុម Precious កើតនៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០០៥

Han Byeol

១១. Ningning សមាជិក្រុម aespa កើតនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០០២

 Ningning 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]