ភ្នំពេញ៖ បន្ទាប់ពីបងធំត្រកូល A ម៉ូដែល OPPO A93 របស់ក្រុមហ៊ុន OPPO គឺបានប្រកាសដាក់លក់លើទីផ្សារកាលពីអំឡុងខែតុលាកន្លងទៅនេះ ក្នុងតម្លៃលើសពីការរំពឹងទុក $309 ជាមួយនឹងជម្រើស 2 ពណ៌គឺ Matte Black (ពណ៌ខ្មៅ) , Metallic White (ពណ៌ស) ធ្វើឲ្យផ្អើលទីផ្សារស្មាតហ្វូន និងលក់អស់ស្តុកមុនពេលកំណត់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។  

ស្មាតហ្វូន OPPO A93
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំឮកទៅក្រោយបន្តិច ប្រមាណជាពីរខែមុននេះ OPPO បានដាក់លក់ស្មាតហ្វូនកម្រិតថវិកាម៉ូដែល OPPO A93 លើទីផ្សារគ្រប់បណ្តាហាងលក់ទូរស័ព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាធ្វើឲ្យ OPPO A93 ទទួលបានការពេញនិយមខ្លាំង និងការគាំទ្រលើសលប់រហូតដល់អស់ស្តុក និងពិបាករកទិញខ្លាំងមែនទែន ទើបមកដល់ពេលនេះក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានសម្រេចចិត្តបញ្ចេញពណ៌ថ្មី គឺពណ៌ខៀវប្រដេញ (Magic Blue) ជាពណ៌កម្រ ពណ៌ទាក់ទាញ លេចធ្លោ និងស្រស់ស្អាតខ្លាំងដើម្បីជាតម្រូវការ ក៏ដូចជាការប៉ះប៉ូវចិត្តដល់អតិថិជន និងហ្វេនៗ OPPO ទាំងអស់គ្នាផងដែរ តែចំនួនមានកំណត់។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ OPPO បានបង្ហោះមុននេះ។

ស្មាតហ្វូន OPPO A93

ឆ្លៀតប្រាប់តិច! មានឆ្ងល់ឬអត់តើ OPPO A93 មានលក្ខណៈពិសេសអ្វីខ្លះ? ទើបមនុស្សម្នានាំគ្នាសម្រុកទៅទិញច្រើនបែបនេះ?
1- បំពាក់មកជាមួយកាមេរ៉ាមុខក្រោយ AI Portrait ចំនួន 6 គ្រាប់។ កាមេរ៉ាមុខទម្លុះភ្លោះទំហំ (16MP+2MP), កាមេរ៉ាក្រោយ 4គ្រាប់ (48MP+ 8MP+2MP+2MP) ដោយមានសមត្ថភាពប្រើប្រាស់ផ្សេងៗគ្នា​។
2- អេក្រង់ទម្លុះភ្លោះមុខ 6.43 អ៊ីញ ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។
3- កម្រាស់ស្តើងត្រឹមតែ 7.48mm ជាមួយភាពស៊ីវិល័យ លេចធ្លោ។
4- មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 អាចដោះសោយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។
5- ល្បឿនខ្លាំងលឿនរលូនជាមួយនឹងបន្ទះឈីប MediaTek HelioP95 RAM 8GB + ROM 128GB ល្បឿនលឿនរហ័សសម្រាប់អ្នកចូលចិត្តលេងហ្គេម ដោយមានជំនួយពីបច្ចេកវិទ្យា Game 2.0។
6- សាកថ្មលឿន 18W សាក 5 នាទីនិយាយទូរស័ព្ទបាន 2 ម៉ោង ឬអាចលេង​ Instagram, Youtube 1 ម៉ោង។

ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93

តោះ! ខិតជិតចូលឆ្នាំថ្មី ឆ្នាំ2021 ជឿជាក់ថាអ្វីៗនឹងប្រែជាល្អ ថ្មី ជោគជ័យ អ៊ីចឹងគួរគិតគូរលៃលក ដើម្បីទិញ OPPO A93 ពណ៌ថ្មីចំនួនមានកំណត់នេះជាកាដូលើកទឹកចិត្តខ្លួន​​​ឯង ទិញជូនក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នកចាប់កាន់ដើម្បីបង្ហាញភាពលេចធ្លោ ទាន់សម័យ ស៊ីវិល័យ ពិសេសថែមទាំងទទួលបានសំណាងឆ្នាំថ្មីផងដែរ។

អូភ្លេច! ទិញទូរស័ព្ទ OPPO A93 តម្លៃ $309 មិនមែនបានតែទូរស័ព្ទទេ ក្រុមហ៊ុនក៏បានបន្ថែមជាមួយកាដូពិសេសៗសរុបមានតម្លៃ $83 រួមមាន​៖ កាតាបស្ពាយក្រោយ (តម្លៃ $29) និងស៊ីមលេខពិសេស (Smart Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ចាំកាលទៀត? កុំគិតគូរយូរពេក ប្រយ័ត្ន OPPO A93 អស់ស្តុកទៀតឥឡូវហើយ។

កាតាបស្ពាយក្រោយ និងស៊ីមលេខពិសេស (Smart Bronze)
ស្មាតហ្វូន OPPO A93

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]