កូស្តារីកា៖ ដោយបានភ្ជាប់ទៅកាន់ទូរសព្ទតាមដានតាមប្រព័ន្ធអ៊ីនធឺណេត ចំណុចរង្វង់មូលចាប់ផ្ដើមធ្វើដំណើរផ្លាស់ទីនៅលើផែនទី។ កញ្ញា Helen Pheasey បានមើលចំណុចមួយនេះ ធ្វើការផ្លាស់ទីពីតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក កូស្តារីកា។ កញ្ញា Pheasey គឺជានិស្សិតថ្នាក់បណ្ឌិតនៅវិទ្យាស្ថាន Institute of Conservation and Ecology ក្នុងចក្រភពអង់គ្លេសកំពុងតាមដានរបស់ ដែលត្រូវបានគេលួច ប៉ុន្តែមិនមែនជារបស់ធម្មតានោះទេ។

ចំណុចមូលបានកំពុងតាមដានការធ្វើដំណើររបស់ស៊ុតក្លែងក្លាយ ដែលកញ្ញា Pheasey បានកប់វាយ៉ាងជ្រៅលាយឡំជាមួយស៊ុតពិតប្រាកដ កាលពីថ្ងៃមុន។ ស៊ុតត្រូវបានគេលួចយក និងបានយកទៅកាន់ផ្សារទំនើបមួយ ដែលមានចម្ងាយ១៣៧គីឡូម៉ែត្រពីកន្លែងដើម ដែលគេសង្ស័យថា អាចជាកន្លែងដែលគេយកទៅលក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស៊ុតកន្ធាយក្លែងក្លាយទាំងនេះត្រូវបានគេដាក់ឈ្មោះឲ្យថា InvestEGGator ដែលមានទំហំប៉ុនគ្រាប់ប៉េងប៉ុង ត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គការអភិរក្ស Paso Pacifico ដែលមានមូលដ្ឋាននៅអាមេរិក ដែលផ្ដោតលើការការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រនៅអាមេរិកកណ្ដាល។

ដោយធ្វើពីវត្ថុធាតុដើមកៅស៊ូហៅថា NinjaFlex ស៊ុតក្លែងក្លាយត្រូវបានគេយកទៅលាបថ្នាំ ដោយអ្នកជំនាញវិចិត្រករមកពីហូលីវូត ឈ្មោះថា Lauren Wilde។ ស៊ុតក្លែងក្លាយទាំងនេះមើលទៅដូចជារបស់ពិត ប៉ុន្តែមានលាក់បង្កប់ស៊ីមកាតជាមួយប្រព័ន្ធបញ្ជូន GPS ដែលប្រើបណ្ដាញទូរសព្ទចល័ត ដើម្បីផ្ទេរទិន្នន័យទីតាំង និងមានរន្ធ USB សម្រាប់បញ្ចូលថ្ម។

អង្គការ Paso Pacifico បានបង្កើតឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ អង្គការនេះបានប៉ាន់ស្មានថា អ្នកប្រមាញ់បានបំផ្លាញសំបុកកន្ធាយសមុទ្រជាង៩០ភាគរយ នៅលើឆ្នេរខ្សាច់ ដែលមិនមានការការពារនៅអាមេរិកកណ្ដាល ដើម្បីលក់ពងទៅក្នុងការជួញដូរសត្វខុសច្បាប់៕

កន្ធាយសមុទ្រ
ស៊ុតកន្ធាយក្លែងក្លាយ
ការយកស៊ុតក្លែងក្លាយទៅកប់ជាមួយសំបុកស៊ុតពិត
ប្រព័ន្ធតាមដានក្នុងស៊ុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]