ថៃ៖  អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់តារាសម្ដែងស្រី Gale Rada និងលោក Man Karin មកទល់នឹងពេលនេះ ពួកគេនៅតែស្រលាញ់គ្នាល្អូកល្អើនចាក់ទឹកមិនលេចនោះឡើយ បើទោះបីជាពេលវេលាដែលពួកគេបាននៅជាមួយគ្នាមានរយៈពេលជាង១០ឆ្នាំទៅហើយក៏ដោយ តែរាល់គ្រប់សកម្មភាពរបស់ប្ដីប្រពន្ធមួយគូនេះ នៅតែអាចធ្វើឲ្យហ្វេនៗលួចច្រណែនបានផងដែរ។

ដោយឡែក ក្រោយពេលដែលអ្នកទាំងពីរបានចាប់ដៃសាងជីវិតគ្រួសាររួមគ្នាជាច្រើនឆ្នាំមកនេះ ទីបំផុតថ្មីៗនេះពួកគេក៏បានបង្ហាញដំណឹងល្អមួយ ដោយភ្ជាប់ជាមួយរូបថតឆ្លុះអេកូប៉ុន្មានសន្លឹក ដែលអាចបញ្ជាក់ឲ្យដឹងថា ពេលនេះ Gale មានផ្ទៃពោះកូនដំបូងចំនួន ១២សប្ដាហ៍ហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីបានដឹងដំណឹងមួយនេះហើយ ហ្វេនៗក៏បានចូលរួមអបអរសាទរជាច្រើន ពិសេសយើងឃើញថា Man Karin និង Gale ពិតជាមានក្ដីរំភើប និងរីករាយជាខ្លាំង ព្រោះថាការទន្ទឹងរង់ចាំចង់បានកូនទុកជាចំណងដៃរបស់ពូកគេក៏បានសម្រេចដូចក្ដីបំណង៕ 

ទស្សនារូបភាពខាងក្រោម៖

Man Karin និង Gale Rada
Man Karin និង Gale Rada
Man Karin និង Gale Rada បង្ហាញរូបឆ្លុះអេកូ
Man Karin និង Gale Rada បង្ហាញរូបឆ្លុះអេកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]