ថៃ៖ បន្ទាប់ពីមានទំនាក់ទំនងស្នេហា អស់ជាច្រើនឆ្នាំមកនេះ តារាស្រី Yaya Urassaya និង លោក Nadech នៅតែមានភាពផ្អែមល្ហែមមិនផ្លាស់ប្ដូរ ដែលតែងតែចេញមកបង្ហាញពីសកម្មភាពផ្ទាល់ខ្លួន ដែលជាពេលវេលាដ៏គួរឲ្យស្រលាញ់ ក្នុងការកម្សាន្តជាមួយគ្នាយ៉ាងកក់ក្ដៅ នៅលើបណ្ដាញសង្គម ជូនដល់ហ្វេនៗបានទស្សនាកម្សាន្ត ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះវិញ គូស្នេហ៍អ្នកទាំងពីរ ក៏មិនបានធ្វើឲ្យទស្សនិកជនជាច្រើនខកបំណងនោះដែរ ខណៈដែលកំពុងតែចូលរួម នៅក្នុងកម្មវិធីបើកហាងថ្មីមួយ ស្រាប់តែ តារាស្រី Yaya បានបង្កភាពភ្ញាក់ផ្អើលយ៉ាងពិសេស ជូនទៅដល់ គូស្នេហ៍ លោក Nadech ដោយបានកាន់នំខេកដ៏ធំមួយ ព្រមទាំងមាន លុយជាកាដូ ដើម្បីអបអរខួបកំណើត គម្រប់ ២៩ ឆ្នាំ របស់ Nadech ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាចនិយាយបានថា នៅក្នុងហេតុការណ៍នេះ គឺជាទិដ្ឋភាពដ៏គួរឲ្យស្រលាញ់យ៉ាងខ្លាំងពីតារាប្រុសស្រីទាំងពីររូប ដែលតែងតែផ្ដល់សុភមង្គល និងក្ដីសុខជូនដល់គ្នាទៅវិញទៅមក ស្ទើរយតែគ្រប់ពេលវេលា ព្រមទាំងជាគូស្នេហ៍ដ៏រ៉ូមែនទិកមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]