កូរ៉េខាងត្បូង ៖ កាលពីកម្មវិធី MAMA ២០២០ កន្លងទៅ BTS ក៏បានចូលរួមសម្តែង នៅលើឆាកតន្ត្រីដ៏អស្ចារ្យនេះដូចគ្នា ជាមួយនឹងបទ ON ។ ឥលូវនេះ វីដេអូហាត់សមរាំសម្រាប់ព្រឹត្តិការណ៍នោះ ក៏ត្រូវបានចេញផ្សាយ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុផលផ្សេងៗគ្នា ។
ថ្មីៗនេះ BANGTANTV ទើបតែបានបញ្ចេញវីដេអូ ក្រុម BTS ហាត់រាំសម្រាប់កម្មវិធី MAMA ២០២០ ក្រៅពីសរសើលើសមត្ថភាព និងវិជ្ជាជីវៈរបស់ពួកគេហើយ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើ ឈុតសម្លៀកបំពាក់របស់ពួកគេផងដែរ ។ បន្ទាប់ពីធ្វើការស្រាវជា្រវរួចមក BTS Fashion ក្នុងបណ្តាញសង្គម Twitter @BangtanStyle07 បានចែករំលែកថ្លៃដើម សម្រាប់សំលៀកបំពាក់ របស់សមាជិកនីមួយៗ។
១. Suga
Suga កំពុងសម្រាកបន្ទាប់ពីការវះកាត់ស្មា លោកមិនអាចចូលរួមសម្តែងបានទេ ប៉ុន្តែសមាជិកបាននាំយករូបថតនៃសម្លៀកបំពាក់ Dynamite របស់លោកទៅ វាមានតម្លៃសរុប ៣,០៥៣.៨៤ ដុល្លារ។
២. V
ជាមួយគ្នានេះ អាវយឺត និងកន្សែងរបស់ V មានតម្លៃ ១,២៨៩ ដុល្លារ ប៉ុន្តែយើងមិនទាន់ដឹងពីតម្លៃនៃឈុតក្រៅរបស់លោកនោះទេ តម្លៃរបស់ឈុតនោះប្រាកដជាមិនធម្មតានោះទេ ។
៣. Jungkook
សម្លៀកបំពាក់របស់ Jungkook មានលក្ខណៈធម្មតា និងមានតម្លៃសមរម្យត្រឹមតែ ២៧០ ដុល្លារប៉ុណ្ណោះ។
៤. RM
អាវខ៊ូបយក្រៅរបស់ RM និង ស្បែកជើងម៉ាក Vans មានតម្លៃសរុប ១,៣៦៥ ដុល្លារ ។
៥. Jin
ដូចគ្នានឹង RM ដែរ Jin បានជ្រើសរើសស្លៀកសម្លៀកបំពាក់អាវសាច់ក្រណាត់ និងខោខ៊ូបយ។ សម្លៀកបំពាក់របស់លោកមានតម្លៃ ២០០០ ដុល្លារ។
៦. J-Hope
១,៤៧៦ ដុល្លារ គឺជាថ្លៃដើមដែលរួមបញ្ចូលគ្នា នៃសម្លៀកបំពាក់ហាត់រាំបែបភ្លឺ និងទាន់សម័យរបស់ J-Hope ។
៧. Jimin
អាវក្រៅម៉ាក Mastermind World របស់ Jimin មានតម្លៃដល់ទៅ ៩,៥០០ ដុល្លារ! រួមបញ្ចូលជាមួយស្បែកជើងរបស់លោក ទាំងអស់មានតម្លៃ ១០,១៤៥ ដុល្លារ (ហើយវាក៏មិនបានរាប់បញ្ចូលទាំងខោនោះទេ!)។
តម្លៃសម្លៀកបំពាក់រួមរបស់សមាជិកទាំងអស់គឺ ៩,៤៥៣.៨៤ ដុល្លារ តែវាតិចជាងអាវក្រៅរបស់ Jimin ចំនួន ៤៦,១៦ ដុល្លារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]