កូរ៉េខាងត្បូង ៖ ជាការពិតណាស់នៅក្នុងសីតុណ្ហភាពដ៏ទាប និងមានព្រិលធ្លាក់ចុះជាលើកដំបូងផងនោះ រឹតតែធ្វើឲ្យអាកាសធាតុនៅប្រទេសកូរ៉េខាងត្បូង កាន់តែត្រជាក់ខ្លាំង។ ស្របនឹងនេះដែរ មហាជនទូទៅ ជាពិសេស ក្រុមសិល្បករប្រាកដជាត្រូវការអាវធំ ពាក់ដើម្បីកុំឲ្យរងា។

ជាក់ស្ដែងខណៈពេលដែលតារា Kpop ជាច្រើន ត្រូវហ្វេនៗសង្កេតឃើញថា ពួកគេពាក់អាវរងារគ្រប់ៗគ្នា ប៉ុន្ដែអ្វីដែលពួកគេចម្លែកចិត្តនោះ គឺតារាស្រី Ningning សមាជិកក្រុម aespa បែរជាស្លៀកសម្លៀកបំពាក់ស្ដើងទៅវិញ។ ក្រុមអ្នកគាំទ្រឆ្ងល់ថា តើនាងមិនមានអារម្មណ៍ត្រជាក់ទេឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ningning  

ដោយមានការសង្ស័យបែបនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានចេញមកនិយាយថា ដោយសារតែ Ningning នាងមានស្រុកកំណើតនៅឯ Haerbin ប្រទេសចិន។ ហើយវាជាតំបន់ត្រជាក់ មានសីតុណ្ហភាពទាប រហូតដល់ទៅដក ២០អង្សា ស្ទើរតែដល់ដក ៣០អង្សាទៅហើយ វាទាបជាងសីតុណ្ហភាព នៅប្រទេសកូរ៉េ ហេតុនេះទើប Ningning អាចស៊ាំនឹងអាកាសធាតុបែបនេះ។

Ningning  

យោងតាមប្រភពខាងលើ នេះគឺជាមតិរបស់អ្នកនិយមលេងអ៉ីនធើណែត ៖

មតិអ្នកលេងអ៉ីនធើណែត
Ningning
តារាងអាកាសធាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]