បរទេស៖ កាលពីថ្ងៃទី ១៧ ខែធ្នូ តារាម៉ូដែលដ៏ល្បី ឈ្មោះ Gigi Hadid បានបង្ហោះពីការថតរូប Selfie នៅលើបណ្តាញសង្គម Instagram ក្លាយជាប្រធានបទមួយនៅលើបណ្តាញសង្គមជាមួយសម្រស់តារាស្រីរូបនេះ បន្ទាប់ពីបានសម្រាលកូនរួច។
ទន្ទឹមនឹងនេះដែរ ពីកែវភ្នែកពណ៌ខៀវស្រទន់ ដែលយើងអាចក្រឡេកមើល ពីទម្រង់បបូរមាត់ក្រហម ជាមួយសាច់មុខរលោងម៉ងខៃ នៃរូបថត Selfie ដ៏សាមញ្ញរបស់មិត្តស្រី Zayn ពីរូបសម្រស់ និងការតុបតែង គឺថាមិនចាញ់ នារីៗនៅក្រមុំឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀតសោត មនុស្សជាច្រើន មានការភ្ញាក់ផ្អើលផងដែរ ដោយសារតែនាងមិនមានប្រែប្រួលអ្វីបន្តិច នៃរូបសម្រស់របស់នាង បន្ទាប់ពីផ្តល់កំណើតដល់កូនដំបូង បានរយៈពេល ៣ ខែមកនេះ ។
មិនត្រឹមតែប៉ុណ្ណោះ រូបថតមួយនេះ គឺទទួលបានការចុច Like ហូតដល់ជិត ៥ លានឯណោះ បានទាក់ទាញ ចំណាប់អារម្មណ៍ ពីមហាជនមិនស្ទើរ ដែលបង្ហាញពីភាពលេចធ្លោ នៃសម្រស់របស់ Gigi មិនអាចអត់ទ្រាំសរសើរមិនបាន៕
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/12/124a5a8a7ad62e5fb1ec9df6feb2f2ec524e9e75.jpg)
![](https://s9.kh1.co/42/420c047f95be37c570b2cba374e6300c7b230a3a.jpg)
![](https://s9.kh1.co/7d/7d019c220c522e30538236c1f27f9153cd0bcbad.jpg)
![](https://s9.kh1.co/23/23828ae61061490f37b7bda75014649b02b464a1.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]