ហុងកុង៖ កាលពីនៅថ្ងៃទី ១៧ ខែធ្នូ ដោយយោងតាមសារព័ត៌មាន HK01 បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងស្រីល្បីឈ្មោះ Linda Chung បានបង្ហោះវីដេអូរបស់ខ្លួន នៃការសម្តែងឡើងវិញ កាលពី ១៦ ឆ្នាំមុននេះ ។
ជាក់ស្ដែង តាមរយៈវីដេអូនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាទស្សនិកជនជាច្រើន ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានចេញមក ជាមួយនឹងការស្លៀកពាក់ ខោអាវចាស់កាលពីមុន និងបានសម្ដែងរបាំ Hula Hoop ដែលការសម្តែងមួយនេះ នាងក៏ធ្លាប់បានបញ្ចេញទេពកោសល្យនៅក្នុងការប្រកួតកញ្ញាឯក ក្នុងឆ្នាំ ២០០៤ ហើយនៅខណៈពេលនោះ Linda Chung ក៏បានឈ្នះ មកុដកញ្ញាឯក ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គម ទស្សនិកជនមិនតិចនាក់ឡើយ បានចូលមកសម្ដែងការកោតសរសើរចំពោះតារាស្រីរូបនេះ ពីរាងកាយ និងរូបសម្រស់វ័យក្មេង ដែលគ្មានការប្រែប្រួលសោះ បើប្រៀបធៀប ទៅនឹងកាលពី ១៦ ឆ្នាំមុន បើទោះបីជា បច្ចុប្បន្ននេះ នាងមានកូន ២ នាក់ ក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]