កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៧ ម្សិលមិញខាងក្រុមហ៊ុន SM Entertainment បានប្រកាសលុបចោល ការថតទុកមុន របស់សិល្បករស្ថិតក្រោមការមើលថែរបស់ខ្លួន គឺក្រុម NCT នៅក្នុងកម្មវិធី KBS Song Festival បន្ទាប់ពីទទួលបានព័ត៌មានថា តារាប្រុស Jaehyun សមាជិកក្រុម Golden Child លទ្ធផលធ្វើតេស្តរកឃើញកូវីដ-១៩ នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០២០។

NCT
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតកម្ម SM បានបញ្ជាក់ផងដែរថា ដោយសារតែក្រុម NCT ជាប់ពាក់ព័ន្ធនឹង Jaehyun នៅបន្ទប់ Makeup Artist។ ហេតុនេះទើបខាងក្រុមហ៊ុន ចាំបាច់ត្រូវផ្អាកការថត Pre-recording ភ្លាមៗ ដើម្បីបញ្ជូនសិល្បកររបស់ខ្លួនទៅធ្វើតេស្ត រកជំងឺកូវីដ-១៩ និងដើម្បីធានាសុវត្ថិភាព នៅថ្ងៃក្រោយ។ ក្រុមហ៊ុន SM Entertainment នឹងពិចារណាម្ដងទៀត ជាមួយកាលវិភាគរបស់ក្រុម NCT ដែលនឹងត្រូវចូលរួមសម្ដែងទុកមុន ក្នុងកម្មវិធីខាងលើ ក្រោយពីដឹងលទ្ធផលធ្វើតេស្ត។

NCT

ជាក់ស្ដែង នៅថ្ងៃទី១៨ មុននេះបន្តិច ខាងក្រុមហ៊ុនបានជូនដំណឹងដ៏កក់ក្ដៅថា សមាជិក្រុម NCT ទាំងអស់មិនមានឆ្លងជំងឺរាលត្បាតកូវីដ-១៩ នេះទេ ពួកគេនឹងមានវត្តមាន ក្នុងការសម្ដែងថតទុកមុន របស់កម្មវិធី KBS Song Festival នៅថ្ងៃនេះ។

SM Entertainment
NCT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]