កូរ៉េខាងត្បូង​ ៖ កេរ្តិ៍ឈ្មោះរបស់ Jin សមាជិកក្រុម BTS ត្រូវបានផ្សព្វផ្សាយ និងទទួលបានគាំទ្រខ្លាំងពាសពេញពិភពលោក។ សូមបញ្ជាក់ផងដែរថា ក្រៅពីមានសមត្ថភាព រាំ​ ច្រៀង សម្ដែង និងមានតួនាទីជា Vocal Line សំខាន់ ប្រចាំក្រុមហើយនោះ តារាប្រុសរូបនេះ ថែមទាំងជាអ្នកនិពន្ធចម្រៀងសម្រាប់ BTS ព្រមទាំងមានរូបរាងសង្ហាទៀតផង។

ជាការពិតណាស់ Jin ​លោកតែងតែហៅខ្លួនឯងថាជា Worldwide Handsome ដែលចង់បញ្ជាក់ប្រាប់ថា លោកគឺបុរសសង្ហាស៊ីដាច់អស់ បុរសទាំងឡាយ ទូទាំងពិភពលោកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលធ្វើឲ្យអ្នកគាំទ្រ កាន់ចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ជារឿយៗហ្វេនៗតែងសង្កេតឃើញថា តារាប្រុសរូបនេះ ក៏មានរសនិយមខ្ពស់ ក្នុងការលេងស្ទាយ៍ពណ៌សក់ផងដែរ។

ស្របនឹងនេះដែរ ប្រុសច្បងរូបនេះតែងតែបង្ហាញមន្ដស្នេហ៍បែបនេះជាហូរហែ ជាមួយពណ៌សក់ជាច្រើនពណ៌ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រូបរាង មុខមាត់របស់លោក គឺពិតជាសាកសមនឹងឈ្មោះថា Worldwide Handsome Jin ខ្លាំងណាស់។

ទោះជាលាបពណ៌បែបណាក៏ Jin នៅតែសង្ហា លេចធ្លោបានដែរ ធ្វើឲ្យ ARMYs ជាងកន្លះផែនដីហើយ ដែលលង់ស្នេហ៍នឹងរូបលោក៕

តើហ្វេនៗគិតថាពណ៌សក់មួយណាសាកសមនឹង Jin ជាងគេ?

ជា្របច្បាស់ សូមទស្សនារូបភាពខាងក្រោម ​៖

 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 
 Jin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]