ហូឡង់៖ ក្រុមតារាវិទូនៅពីក្រោយនៃការស្រាវជ្រាវបានប្រើប្រាស់តេឡេទស្សន៍វិទ្យុមួយ ក្នុងប្រទេសហូឡង់ ដើម្បីសិក្សាពីផ្កាយចំនួនបីដែលស្គាល់ថា មានភពវិលជុំវិញ។ ប្រព័ន្ធផ្កាយមួយដែលមានឈ្មោះថា Tau Boötes យ៉ាងហោចណាស់មានភពចំនួនមួយដែរ។ ប្រសិនបើការរកឃើញពិតជាកើតមានមែន វានឹងជួយបើកផ្លូវកាន់តែប្រសើរ អំពីការយល់ដឹងពីដែនម៉ាញ៉េទិចនៃភពក្រៅ។
ក្រុមអ្នកស្រាវជ្រាវមិនទាន់ច្បាស់នៅឡើយ ថាតើសញ្ញាដែលពួកគាត់ចាប់បាន ពិតជាមកពីភពមួយដែលឈ្មោះថា Tau Boötes b ពិតមែនឬអត់ ហើយពួកគាត់ត្រូវការសង្កេតបន្ថែមនៃប្រព័ន្ធផ្កាយមួយនេះ ដែលមានចម្ងាយ៥១ឆ្នាំពន្លឺពីផែនដី នៅក្នុងតារានិករ Boötes។ ការសិក្សាថ្មីក៏បានចាប់ផ្ដើមពីភពព្រហស្បតិ៍ ហើយកាលពីមុនក្រុមអ្នកស្រាវជ្រាវបានសិក្សាពីការបញ្ចេញដែនម៉ាញ៉េទិចរបស់ភព បន្ទាប់មកបង្រួមរង្វាស់ទាំងនោះ ដើម្បីឆ្លុះមើលពីផលប៉ះពាល់នៃភពដែលនៅជិតផ្កាយរបស់វា ហើយចម្ងាយដូចផែនដីអាចនឹងត្រូវបានគេសង្កេតមើល ទៅលើភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកស្រាវជ្រាវចាប់អារម្មណ៍លើការចាប់យកការបញ្ចេញដែនម៉ាញ៉េទិចរបស់ភពនានា ពីព្រោះព័ត៌មានផ្សេងៗអាចនឹងជួយយើង ថានឹងមានអ្វីកើតឡើងចំពោះភពដែលមានដែនម៉ាញ៉េទិចដែរ។ ដែនម៉ាញ៉េទិចទាំងនោះអាចនឹងមានឥទ្ធិពលទៅលើផ្ទៃនៃភព ហើយចំណែកដែនម៉ាញ៉េទិចរបស់ផែនដីវិញបានជួយការពារបរិយាកាស ដែលជួយឲ្យពិភពលោកទាំងមូលអាចរស់នៅបាន នេះជាឧទាហរណ៍មួយ។
ដែនម៉ាញ៉េទិចទាំងនេះអាចប្រាប់អ្នកវិទ្យាសាស្ត្រអំពីគុណភាពរបស់ភពមួយ ដូចជារចនាសម្ព័ន្ធនិងប្រវត្តិរបស់វា។ ប៉ុន្តែមកដល់ពេលនេះ ការសិក្សាពីដែនម៉ាញ៉េទិចទាំងនោះដោយផ្ទាល់ពិតជាមានការលំបាកសម្រាប់អ្នកវិទ្យាសាស្ត្រ ពីព្រោះស្ទើរតែរាល់ភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ធ្លាប់មានដែនម៉ាញ៉េទិចមួយ នៅចំណុចមួយនៃប្រវត្តិរបស់ពួកវា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]