ភ្នំពេញ៖​ realmeដែលជាម៉ាកស្មាតហ្វូនដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោកថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការនូវតុក្កតាតំណាង "realmeow" ក្នុងនាមជា Chief Trendsetting Officer។ “realmeow” ត្រូវបានបំផុសគំនិតដោយសត្វឆ្មាការរចនាទាន់សម័យតំណាងឲ្យrealmeមានភាពវ័យក្មេងហ៊ានឆ្ពោះទៅមុខ៖ឯករាជ្យ វាយបំបែកនូវអ្វីថ្មីក្លាហាននិងភាពជឿជាក់។

 "realmeow"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

"realmeow" តុក្កតាតំណាងរបស់realmeត្រូវបានបង្កើតរួមគ្នាដោយrealmeនិងលោកMark A. Walsh ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក។លោកMarkគឺជាអ្នកដឹកនាំរឿងគំនូរជីវចល“ Finding Nemo” និងជាអ្នកបង្កើតតួអង្គនៃរឿង“ Monster Inc” ។លោកជឿជាក់យ៉ាងមុតមាំថា“រូបភាពដែលមានភាពទាន់សម័យបុគ្កលិកលក្ខណជាមួយនឹងមានស្មារតីជាខ្លួនឯងទើបអាច​ទទួលបានប្រជាប្រិយភាព។លើសពីនេះទៀតវាត្រូវបន្តផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាមិនថាមានការលំបាកនិងឧបសគ្គអ្វីក៏ដោយហើយតែងតែជំនះដោយភាពក្លាហានឆ្ពោះទៅមុខជានិច្ច។“ ដូច្នេះក្នុងនាមជាCreative Directorនៃrealme Design Studioលោកបានសហការជាមួយrealme បង្កើតបាននូវ“realmeow ” ដែលមានរូបរាងទាន់សម័យនិងមានភាពឯករាជ្យក្លាហាន។

របត់ថ្មីនៃrealme ការបង្កើតដែលមិនធ្លាប់មាន

ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាមួយrealmeបានប្តេជ្ញាចិត្តនាំយកនូវរបត់ថ្មីមួយចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាrealmeបានដើរហួសស្តង់ដារធម្មតាហើយបានរកឃើញថាភាពទាន់សម័យពេញនិយមនិងបច្ចេកវិទ្យានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។"realmeow" ត្រូវបានបង្កើតរួមគ្នាដោយrealmeនិងអ្នកដឹកនាំរឿងគំនូរជីវចលល្បីឈ្មោះលោកMark A. Walsh។"realmeow"​មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍street &HIP HOP ថែមទាំងមានរួមបញ្ចូលជាមួយនឹងគំនូរសិល្បះនិងចម្លាក់ផងដែរដែលមើលទៅមានរូបរាងគួរឲ្យចាប់អារម្មណ៍។“realmeow”មានតួរខ្លួនពណ៌លឿងនិងមានវ៉ែនតាពណ៌ខ្មៅរំលេចចេញជាពណ៌យ៉ាងស្រស់ស្អាតនេះគឺរួមបញ្ចូលជាមួយនឹងភាពពេញនិយមនៃវប្បធម៍អាមេរិក។វ៉ែនតាឡាស៊ែររបស់វាមានថាមពលគ្មានដែនកំណត់​ហើយថាមពលដ៏អស្ចារ្យនេះទទួលបានមកពីភពក្រៅ។

realme យល់ថាតុក្កតាតំណាងដែលទាន់សម័យគឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីទាក់ទងនិងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យនាំយកស្មារតីនៃម៉ាកនិងសិល្បះនៃការលេងរួមបញ្ចូលគ្នាក្លាយទៅជាគន្លឹះស្មារតីរវាងrealmeនិងអ្នកគាំទ្រវ័យក្មេង។ដូចនេះហើយលោកMarkនិងក្រុមអ្នករចនានៃrealmeបានសម្រេចជ្រើសយកសត្វ“ឆ្មា”​ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅនិងជា“របត់ថ្មីពេញនិយមនៅភពក្រៅ”គឺ“realmeow”​ ។វាឆ្លាតមានភាពក្លាហានមកភពផែនដីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ពេញនិយមនិងពោរពេញដោយថាមពលគ្មានដែនកំណត់។

ហ៊ានឆ្ពោះទៅមុខធ្វើជាខ្លួនឯងដៃគូរបត់ថ្មីក្នុងសម័យថ្មី

realme ជឿជាក់ថាយុវវ័យគ្រប់រូបដែលស្រលាញ់ការរស់នៅទាំងអស់ក្នុងចិត្តប្រាកដជាមានដៃគូរបត់ថ្មីពេញនិយមសម្រាប់ខ្លួនឯង។ហើយ“ realmeow” គឺជាដៃគូរបត់ថ្មីពេញនិយមពិតប្រាកដរបស់អ្នកគាំទ្រទាំងអស់មានជាមួយនឹងស្មារតីហ៊ានឆ្ពោះទៅមុខនិងហ៊ានធ្វើជាខ្លួនឯងដែលតំណាងដោយrealmeនិងអ្នកគាំទ្រហើយតែងតែប្រកាសប្រាប់ពិភពលោកថានេះជាវប្បធម៌ទាន់សម័យរបស់យើង។“realmeow” នឹងបន្តរីកចម្រើនជាមួយអ្នកគាំទ្រ វាយបំបែកនិងបង្កើតនូវអ្វីដែលថ្មី។

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានប្តេជ្ញានាំវប្បធម៍ពេញនិយមចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យាបង្កើតនូវបច្ចេកវិទ្យាពេញនិយមពិតប្រាកដសម្រាប់យុវវ័យប្រើប្រាស់នូវវិធីផ្សព្វផ្សាយវប្បធម៍ពេញនិយមនិងបច្ចេកវិទ្យាខ្ពស់ដែលសមស្របនិងសក្តិសមបំផុតសម្រាប់យុវវ័យ។នាអនាគតrealme នឹងដាក់បង្ហាញស្មាតហ្វូន“realmeow Special Edition និងផលិតផល​AIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃនិងពេញនិយមដល់យុវវ័យ៕

 "realmeow"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]