អាមេរិក៖ កាលពីពេលកន្លងមក មានស្ត្រីម្នាក់ ឈ្មោះថា Miriam Rodriguez វ័យ ៥៦ឆ្នាំម្នាក់បានគេបានសម្លាប់នៅនឹងមុខផ្ទះ បន្ទាប់ពីបានចំណាយពេលអស់ដល់៣ឆ្នាំ ដើម្បីស្វែងរកឃាតករនិង អ្នកដែលផ្សំគំនិតពាក់ព័ន្ធដែល បានសម្លាប់កូនស្រីរបស់ខ្លួន កាលពីពេលកន្លងមក។ 

រឿងរ៉ាវនេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយដំបូងឡើងនារីម្នាក់ឈ្មោះថា Karen Alejandra Salinas Rodríguez អាយុ២០ បានបាត់ខ្លួនដោយសម្ងាត់ ដោយខណៈពេលនោះស្ត្រីម្នាក់ឈ្មោះថា Miriam Rodriguez ដែលត្រូវជាម្តាយក៏ស្វែងរកកូនស្រី ប៉ុន្តែមិនទទួលបានតម្រុយអ្វីជាដំកំភួនអ្វីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មក ស្ត្រីរូបនេះក៏បានទទួលសារមួយពីជនអនាមិកមួយដែល បង្ហាញពីការព្រមព្រៀងដោះដូរនូវការដោះលែងមនុស្សវិញ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រី២០ឆ្នាំនោះក៏មិនបានត្រលប់មកផ្ទះវិញដដែល អ្វីដែលកាន់តែតក់ស្លុតជាងនេះទៅទៀត សាកសពនាងត្រូវបានរកឃើញក្នុងឆ្នាំ២០១៤ នៅកន្លែងទីវាលចិញ្ចឹមសត្វមួយកន្លែងដែលត្រូវគេបោះបង់ចោលយ៉ាងអនោចអធម៌ផងដែរ។

ក្រោយពីដឹងថាកូនស្រីរបស់ខ្លួនត្រូវបានគេចាប់ជំរិតនឹង សម្លាប់យ៉ាងសាហាវបែបនេះ ស្ត្រីដែលត្រូវជាម្តាយ បានរៀបគម្រោងការដើម្បីវែកមុខឃាតករ ដែលបានសម្លាប់កូនស្រីខ្លួន ដែលបេសកម្មមួយនេះគឺពោរពេញទៅដោយគ្រោះថ្នាក់ខ្លាំង ប៉ុន្តែអ្នកម្តាយរូបនេះមិនបានរាថយនោះឡើយ។ ដោយភ្លាមនោះ ស្ត្រីម្នាក់នេះក៏បាននឹកឃើញដល់នៅពេលដំបូងៗ ដែលខ្លួនបានអង្វរដល់ សមាជិកឧក្រិដ្ឋជនម្នាក់ឲ្យដោយលែងកូនខ្លួនទៅ ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយបុរសម្នាក់នោះ និយាយថាកន្លែងខ្លួនគ្មានស្រីម្នាក់ឈ្មោះ Karen Alejandra Salinas Rodríguez នោះទេ ប៉ុន្តែនឹងជួយស្វែងរកឃាតករ ជាថ្នូរការបង់ប្រាក់កាសខ្លះ​ នៅសន្ទនា ពេលនោះហើយដែលជាតម្រុយដែលអាចស្វែងរកឃាតករបាន ដោយស្ត្រីជាម្តាយជនរងគ្រោះបានលឺថាឃាតករឈ្មោះ Sama

ស្ត្រីម្នាក់នោះក៏បានស្វែងរក ឃាតករតាមបណ្តាញសង្គមរួចក៏ឃើញ គណនីម្នាក់ឈ្មោះ Sama ហើយខ្លួនក៏អាចចំណាំមុខនិង សន្និដ្ឋានបានថាជាឃាតករ ហើយក៏ស្រាវជ្រាវបន្ថែមរហូតអាចរកកន្លែងឃាតកររស់នៅបានទៀតផង។ មិនបង្អង់យូរ Miriam Rodriguez ក៏បានរៀបចំខ្លួនដើម្បីទីនោះដែលនៅទីក្រុង Ciudad Victoria តែម្តង

នៅពេលទៅដល់ទីកន្លែងនោះ អ្នកម្តាយជនរងគ្រោះបានចំណាយពេលជាច្រើនសប្តាហ៍ ចូលក្នុងហាងមួយរង់ចាំមើល Sama មួយសន្ទុះមក ឃាតករក៏បង្ហាញខ្លួន ហើយ​ ស្ត្រីរូបនេះក៏តាមដល់ផ្ទះហើយ ចំណាំកន្លែងទុក រួចក៏ធ្វើជាមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ហើយក៏សម្ភាសអ្នកភូមិទីនោះនិង សួរព័ត៌មានដែលទាក់ទងទៅនឹង Sama ផងដែរ។

រស់នៅទីនោះបានយូរគួរសម Miriam Rodriguez ក៏បានបង្កើតចំណងមិត្តភាពជាមួយមនុស្សនៅទីនោះដោយ គោលបំណងចង់ដឹងអំពីពីអ្នកដែលពាក់ព័ន្ធ ហើយប៉ុន្មានឆ្នាំក្រោយ ស្ត្រីម្នាក់នេះក៏អាចរុញការងារនេះឲ្យអាជ្ញាធរដើម្បីចាប់បានមនុស្សដែលពាក់ព័ន្ធឃាតកម្ម រួមទាំងSama ដែលជាសមាជិកក្រុមបងធំZeta Cartel រហូតដល់១០នាក់។

ប៉ុន្តែជាអកុសលនៅសល់សមាជិកជនដៃម្នាក់ដែលពាក់ព័ន្ធនឹងឃាតកម្មនេះ បានមកសម្លាប់  Miriam Rodriguez ដល់មុខផ្ទះ ដោយបានបាញ់១២គ្រាប់ នៅក្នុងថ្ងៃទិវា​មាតា ឆ្នាំ២០១៧ ចំពោះជនដៃដល់ចុងក្រោយនោះមិនដឹង ប៉ូលីសចាប់ខ្លួនឬ ក៏អត់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Miriam Rodriguez
ទិដ្ឋភាពក្នុងផ្ទះ Miriam Rodriguez
ផ្នូរMiriam Rodriguez
កន្លែងដែលរកឃើញសាកសព Karen Alejandra Salinas Rodríguez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]