កូរ៉េខាងត្បូង ៖ ប្រិយមិត្តពិតជាបានដឹងហើយ អំពីរឿងរ៉ាវស្នេហាប្រេះឆារវាងប្តីប្រពន្ធ តារាសម្ដែងល្បី ក្នុងវិស័យ K-Drama គឺ Song Hye Kyo និង Song Joong Ki ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលអស់បណ្ដាហ្វេនៗ។ យ៉ាងណាមិញ រឿងចែកផ្លួវគ្នារវាងពួកគេទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត ហើយថែមទាំងខកចិត្តជាខ្លាំងផងដែរ។

ជាក់ស្ដែងបើយើង ក្រឡេកមកមើលជីវិតរបស់ Song Hye Kyo ក្រោយពេលលែងលះពីស្វាមីវិញ ហ្វេនៗសង្កេតឃើញថា Song Hye Kyo នាងកាន់តែមានភាពមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈរបស់នាង។
ជាការពិតណាស់ បើនិយាយពីរូបសម្រស់របស់តារាសម្ដែងស្រីរូបនេះ នាពេលបច្ចុប្បន្ននេះវិញគឺ Song Hye Kyo នាងនៅតែស្រស់ស្អាត និងក្មេងជាងមុនទៅទៀត។
ស្របនឹងនេះដែរ ហ្វេនៗតែងតែឃើញតារាស្រីរូបនេះបង្ហោះរូបស្អាតៗ ក្នុងបណ្ដាញសង្គមរបស់នាងជាហូរហែ ព្រមទាំងលេងស្ទាយ៍ស្លៀកពាក់ បែបយុវវ័យសម័យថ្មី មើលកាន់តែយូរកាន់តែលង់ស្នេហ៍តែម្ដង៕
តោះចង់ដឹងថា តើតារាសម្ដែងស្រី Song Hye Kyo ស្រស់ស្អាតយ៉ាងណានោះ?
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]