កូរ៉េខាងត្បូង ៖ វិធីមួយដែលអ្នកគាំទ្រ អាចបង្ហាញសេចក្តីស្រលាញ់របស់ពួកគេ ចំពោះតារាល្បីៗដែលជា Idol របស់ពួកគេបាន គឺការផ្តល់អំណោយដ៏មានអត្ថន័យ និងអស្ចារ្យដល់តារាដែលពួកគេចូលចិត្ត នៅក្នុងថ្ងៃកំណើត។
ជាក់ស្តែង អ្នកគាំទ្រគ្រប់រូប តែងតែតាមដានថ្ងៃកំណើតរបស់តារាល្បីៗ ជាទីស្រលាញ់របស់ខ្លួន ដូច្នេះពួកគេអាចផ្តល់អំណោយដល់ Idol របស់ខ្លួន ចំថ្ងៃដែលពួកគេកើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីផ្តល់ជាអំណោយធំៗដល់តារាៗទាំងនោះ អ្នកគាំទ្របានធ្វើការប្រមូលប្រាក់ ចំណាយទៅលើ ការផ្សាយរូបរបស់តារា និងកិច្ចការសិល្បៈរបស់ពួកគេ ទៅនឹងផ្ទាំងពាណិជ្ជកម្មសិល្បៈធំៗ រួមមានការតំឡើងស្លាកសញ្ញា ពាក្យជូនពរលើផ្ទាំងប៉ាណូធំៗ និងការធ្វើកម្មវិធីសប្បុរសធម៌ ក្រោមឈ្មោះតារាៗទាំងនោះជាដើម។
ទន្ទឹមនឹងនេះ ថ្ងៃនេះយើងនាំមកជូនប្រិយមិត្ត នូវបញ្ជីឈ្មោះតារាល្បីៗ ជាច្រើននៅក្នុងវិស័យ K-Pop និង K-Drama ដែលមានថ្ងៃកំណើតដូចគ្នា។
ចង់ដឹងថាមានតារាណាខ្លះ មានថ្ងៃកំណើតដូចគ្នា?
សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖
១. Jennie សមាជិកក្រុម BLACKPINK និង Seungkwan សមាជិកក្រុម Seventeen មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ១៦ ខែ មករា។

២. Moonmin សមាជិកក្រុម ASTRO និង Chanwoo សមាជិកក្រុម iKON មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ២៦ ខែ មករា។

៣. Na Eun សមាជិកក្រុម A Pink និង Seulgi សមាជិកក្រុម Red Velvet មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ១០ ខែ កុម្ភៈ។

៤. J-Hope សមាជិកក្រុម BTS និង Vernon សមាជិកក្រុម Seventeen មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ១៨ ខែ កុម្ភៈ។

៥. SUGA សមាជិកក្រុម BTS Taeyeon សមាជិកក្រុម Girls' Generation Jeon So Mi និង Haknyeon សមាជិកក្រុម The Boyz មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ០៩ ខែ មិនា។

៦. RM សមាជិកក្រុម BTS និង Chanhyuk សមាជិកក្រុម AKMU មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ១២ ខែ កញ្ញា។

៧. V សមាជិកក្រុម BTS និង Joshua សមាជិកក្រុម Seventeen មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ៣០ ខែ ឆ្នូ។

៨. IU និង Jang Bum Joon មានថ្ងៃកំណើតដូចគ្នា គឺថ្ងៃទី ១៦ ខែ ឧសភា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]