បរទេស៖ អ្នកវិទ្យាសាស្ត្ររបស់អង្គការណាសា (NASA) បានបង្ហាញនូវគំនិតមិនធម្មតាមួយ ​តាមរយៈការប្រើប្រាស់សុនខយន្ត ជំនួសឱ្យយានរុករកផ្សេងទៀត ដើម្បីទៅបំពេញបេសកកម្មនៅភពព្រះអង្គារ (ភពក្រហម)។

យោងតាមរបាយការណ៍របស់គេហទំព័រ Live Science បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រណាសាបានបង្ហាញជាគំនិត ថាសុនខយន្តទំនើបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Boston Dynamics អាចនឹងក្លាយជាជម្រើសល្អសម្រាប់​ប្រតិបត្តិការរុករកនៅភពព្រះអង្គារ​ ដោយសារតែវាអាចធ្វើដំណើរបាន​​លឿនទោះស្ថិតក្នុងរយៈចម្ងាយឆ្ងាយ និង​​ស័ក្តិសមគ្រប់លក្ខណៈភូមិសាស្ត្រ។ ហើយមិនតែប៉ុណ្ណោះ វាថែមទាំងអាចជួយបង្ហាញផែនទីសមរម្យ សម្រាប់​ធ្វើជាទីតាំងរបស់មនុស្ស ដែលអង្គការណាសា​គ្រោងនឹងបង្កើត នៅលើភពក្រហមនេះនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្រ បាននឹងកំពុងសាកល្បងនូវគំនិតថ្មី ដោយប្រើ​សុនខយន្តគំរូមានឈ្មោះថា Au-Spot ដែល​បំពាក់ជាមួយឧបករណ៍ថ្មីអាចជួយវាក្នុងការរុករក អាចកំណត់ទីតាំងនៅជុំវិញ អាចដើរជៀសឧបសគ្គនៅខាងមុខ ហើយ​ក៏អាចឱ្យវាក្រោកឈរវិញដែរ ប្រើសិនបើវាដើរជំពប់ដួល។

គួរជម្រាបថា​ បច្ចុប្បន្ន សុនខយន្តគំរូ Au-Spot គឺកំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅទីតាំងមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែល​ត្រូវបានគេរៀបចំដូចទៅនឹងស្ថានភាពភូមិសាស្ត្រ​នៅលើភពព្រះអង្គារដូច្នោះដែរ៕

សុនខយន្ត
សុនខយន្ត
រូបតំណាង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]