ចិនតៃវ៉ាន់៖ កាលពីម្សិលមិញនេះ តារាចម្រៀង Rainie Yang បានបង្ហោះរូបភាពជាច្រើនសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសម្រស់និង ការតុបតែងខ្លួនបែបយុវវ័យ ដើម្បីចែកជូនហ្វេនទស្សនាកម្សាន្តពីសម្រស់របស់ខ្លួនផងដែរ។
ដោយឡែក តារាស្រីម្នាក់នេះ បានបង្ហាញឈុតជាលក្ខណៈយុវវ័យ បែប Swag ដោយមាន អាវរងារ ខោខូវប៊យ ជាមួយនិងស្បែកពណ៌គគីរ គ្របដណ្តប់ទៅដោយ ស្បែកសខ្ចីនិង រូបរាងដ៏តូចច្រឡឹង ចំណែកឯមុខវិញគឺតឹងណែន គ្មានស្នាមជ្រើវជ្រួញបន្តិចសោះ មើលទៅគឺពិតជាស្អាតនិង ក្មេងជាងវ័យខ្លាំងតែម្តង ធ្វើឲ្យមហាជនមួយចំនួនមិនជឿថាអ្នកនាងមានអាយុដល់ទៅ៣៦ឆ្នាំសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមកអ្នកគាំទ្រជាច្រើនក៏នាំគ្នាសរសើរដល់ Rainie Yang ដែលអាចថែរក្សាសម្រស់បានយ៉ាងខ្ញង់ដដែល ទោះបីជាបច្ចុប្បន្ននេះ តារាស្រីម្នាក់នេះមានអាយុរាងជ្រេបន្តិចទៅហើយ រួមទាំងបានរៀបការរួចហើយក៏ដោយចុះ ប៉ុន្តែនៅតែអាចស្លៀកពាក់សម្លៀកបំពាក់បែបយុវវ័យបានសមរម្យ៕
សូមចូលទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]