កូរ៉េខាងត្បូង ៖ កាលពីម្សិលមិញថ្ងៃទី ១៨ ខែ ធ្នូ នេះក្រុម BTS បានទៅចូលរួមកម្មវិធី KBS Gayo Daechukje ( KBS Song Festival ) ក្នុងនោះ Jimin បានចេញពីឡានរបស់លោកសំដៅទៅក្នុងជាមួយនឹងសម្លៀកបំពាក់ដ៏ស្រស់សង្ហារបស់លោក បានធ្វើឲ្យមាននិន្នាការ «ព្រះរាជបុត្រ Jimin» ថែមទៀត ។

ទោះបីជា សម្រស់ដ៏ស្រស់សង្ហារបស់ Jimin ពិតជាគួរឲ្យទាក់ទាញពិតមែន ប៉ុន្តែក្នុងរូបថតដែលអ្នកគាំទ្រ (ARMY) ថតបាន វាបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជាង នោះគឺ ស្រ្តីវ័យកណ្តាលម្នាក់ពាក់អាវក្រៅពណ៍ក្រហម ដែលបានដើរកាត់ក្នុងចំណោមហ្វូងអ្នកគាំទ្រ ជាមួយនឹងគ្រឿងទេសរបស់នាង។ ហើយអ្វីដែលយើងអាចមើលឃើញពីមុខរបស់នាង គឺហាក់ដូចជានាងត្រូវបានគេរំខាន ដោយការរះស្ទះផ្លូវក្នុងការត្រឡប់ទោផ្ទះវិញថែមទៀត ។


ទន្ទឹមនឹងនោះ អ្នកគាំទ្របានយករូបភាពនោះមកចែកចាយ ដោយភ្ជាប់ជាមួយនឹងចំណងជើង គួរឲ្យអស់សំណើចជាច្រើន ។ អ្នកគាំទ្រជាច្រើនមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះថាមពល និងភាពក្លាហានរបស់នាង នៅពេលពួកគេនិយាយថា ប្រសិនបើវាជាពួកគេ នោះពួកគេនឹងដួលសន្លប់នៅចំពោះមុខ Jimin និងកាមេរ៉ាស្ទូឌីយោទូរទស្សន៍មិនខាន។ ពួកគេសង្ឃឹមថាថ្ងៃណាមួយនឹងបានដូចជានាងដែរ ៕
🧍🏻♀️ can you move
— sora⁷🐰 (@tteokminnie) December 18, 2020
🐥 im jimin from bts
🧍🏻♀️ okay jimin from bts, can you move pic.twitter.com/Pg3IKwN1nP
Imagine your mom going home from groceries and saying “I walk pass by park jimin on the street” 🤧 pic.twitter.com/qnmHyuDZ1R
— TIN-틴⁷🌷 (@taebokkiii) December 18, 2020
RIP to her daughter or Granddaughter or relatives that has a crush on PARK JIMIN but doesn't want to go to groceries with her😭🤧 pic.twitter.com/Nj2YOzRBpI
— shiee (@shiee31648076) December 18, 2020
i really do live for the woman in red holding her groceries. she casually walked by that herd of paparazzi and fansites AND walked in front of park jimin. she is powerful ✨ pic.twitter.com/qaVILofNJC
— jan ⁷ (@koowonie) December 18, 2020
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]