កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៩ ខែធ្នូ មុននេះបន្តិច ខាងប្រព័ន្ធផ្សព្វផ្សាយ Management SOOP បានប្រកាសថា ការប្រគុំតន្រ្តី A Tempo របស់ Suzy ត្រូវពន្យាពេលហើយ។ សូមបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តី Online concert នេះធ្វើឡើងដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំដែល Suzy បានចូលប្រឡូកក្នុងវិថីសិល្បៈ។

ជាការពិតណាស់ កម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ ធ្នូ ខាងមុខនេះហើយ ប៉ុន្ដែដោយមានការព្រួយបារម្ភ ចំពោះការរីករាលដាលកាន់តែច្រើនឡើងនៃជំងឺ កូវីដ-១៩ ក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់អាចគ្រប់គ្រង។ ហេតុនេះ ទើបចាំបាច់ត្រូវតែពន្យាពេល ដើម្បីរក្សាសុវត្ថិភាពក្រុមការងារ និងបុគ្គលិកទាំងអស់។

ជាក់ស្ដែង តាមប្រភពព័ត៌មានខាងលើបានបញ្ជាក់ផងដែរថា Suzy នឹងធ្វើការប្រគុំតន្រ្ដី A Tempo នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ វិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]