ភ្នំពេញ៖ ប្រជាប្រិយភាព របស់ Youtuber ស្រី នា កំពុងហក់ឡើងយ៉ាងកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការគាំទ្រ និងមានភាពទាក់ទាញ ដែលសព្វថ្ងៃ តារាវ័យក្មេងប្រចាំយូធូបរូបនេះ មានអ្នក Subscriber រហូតដល់ជាង ២សែននាក់ឯណោះ។

ទន្ទឹមនឹងនេះដែរ មិនត្រឹមតែលើបណ្តាញសង្គមយូធូបនោះទេ ស្រី នា ក៏ត្រូវបានមហាជនស្គាល់កាន់តែច្បាស់ផងដែរ  នៅលើបណ្តាញសង្គមផ្សេងៗ ហេតុដូច្នេះ រូបនាង មានសន្ទុះការងារជាច្រើន បានទាក់ទាញ ក្រុមហ៊ុនតូចធំ ថតស្ពតពាណិជ្ជកម្មទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ ហ្វេនជាច្រើន ក៏មានការភា្ញក់ផ្អើលខ្លាំង ក៏ដូចជាលាន់មាត់ស្ទើរគ្រប់គ្នា ពេលបានឃើញ អាយដល របស់ខ្លួន តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះលើគណនីបណ្ដាញសង្គមរបស់ស្រីស្អាតរូបនេះ បានទិញរថយន្តម៉ាក់ Peugeot 3008 ស៊េរីថ្មី ពណ៌ខ្មៅ យ៉ាងទំនើប។

យ៉ាងណាមិញ​ តាមការប៉ាន់ស្មាន ចំពោះតម្លៃវិញ រថយន្តមួយគ្រឿងនេះវិញតម្លៃអាចប្រហែល មិនតិចម៉ឺនដុល្លារនោះទេ។ ហើយក្រោយពីបង្ហោះរូបរថយន្តរួចមក មានមហាជនជាច្រើនបានសរសើរពីភាពជោគជ័យ ក៏ដូចជាសមត្ថភាពរបស់កញ្ញាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ស្រី នា
ស្រី នា
ស្រី នា
ស្រី នា ជាមួយរថយន្តថ្មី
ស្រី នា ជាមួយរថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]