កូរ៉េខាងត្បូង ៖ Jackson បានសហការណ៍ជាមួយនឹង Jessie បង្ហាញការសម្តែងដ៏អស្ចារ្យរបស់ពួកគេ សម្រាប់បទ NUNU Nana នៅឯស្ថានីយទូរទស្សន៍ KBS ក្នុងកម្មវិធី KBS Song Festival នៅថ្ងៃទី ១៨ ខែ ធ្នូ កាលពីម្សិលមិញនេះ  ដែលវាពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺ ​កិរិយារបស់ Jackson បានធ្វើចំពោះ Jessie

Jackson និង Jessie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jessie បានប្រែសម្រួលបទ NUNU Nana របស់នាងសម្រាប់សហការណ៍ជាមួយនឹង Jackson សមាជិកក្រុម GOT7 ក្នុងកម្មវិធី KBS Song Festival ។ ហើយអ្វីដែលអ្នកគាំទ្របានកត់សម្គាល់នោះ គឺដៃរបស់ Jackson បានរឹង ហើយនៅឆ្ងាយពីតំបន់ដើមទ្រូងរបស់ Jessie នៅពែលដែលលោកបានដាក់ដៃនៅលើស្មារបស់នាង ។ អ្នកគាំទ្របានសរសើរ Jackson ចំពោះការគោរពរបស់លោកចំពោះ Jessi

Jackson និង Jessie

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកគាំទ្រក៏បានកត់សំគាល់ពីរបៀបដែល Jackson បានបិទភ្នែកពេលដែលលោកឈរទល់មុខគ្នា ជាមួយ Jessie ​ឡើងជិត។ ដោយមើលឃើញពីអាកប្បកិរិយារួមរបស់ Jackson ទាំងនេះហើយ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាអ្នកគាំទ្រប្រាកដពីភាពជាសុភាពបុរសរបស់លោក ហើយអ្នកគាំទ្រកំពុងទាមទាឲ្យពួកគេធ្វើការសហការណ៍គ្នាម្តងទៀត ៕

Jackson និង Jessie

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Jackson និង Jessie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]