កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ដើម្បីបានបង្ហាញខ្លួនក្នុងឧស្សាហកម្ម Kpop នេះវាមិនមែនជារឿងងាយស្រួលនោះទេ។ យ៉ាងណាមិញ សិល្បរទាំងអស់ចាំចាច់ត្រូវតែមានសមត្ថភាពខ្ពស់ និងមានជំនាញជាច្រើនទាក់ទងនឹងផ្នែកនេះ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលណាមួយជាប់ ទើបមានអាច Debut បាន។
ជាក់ស្ដែង មានតែសិល្បករ ៨នាក់នេះតែប៉ុណ្ណោះ ដែលបានឆ្លងកាត់វគ្គ Saturday Open Audition របស់ក្រុមហ៊ុន SM Entertainment ដោយបានជាប់វគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងបង្ហាញខ្លួនជា Kpop Boys Group និង Kpop Girls Group តាមក្រុមរៀងៗខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថាវគ្គ Saturday Open Audition គឺវគ្គប្រកួតប្រជែងដ៏តឹងរ៉ឹងមួយរបស់ផលិតកម្ម SM ដែលតម្រូវឲ្យអ្នកហ្វឹកហាត់គ្រប់គ្នាខិតខំប្រឹងប្រែងពង្រឹង និងបង្ហាញសមត្ថភាពដែលខ្លួនមាន និងគោរពតាមលក្ខខណ្ឌដែលបានកំណត់របស់ក្រុមហ៊ុន។ ហើយចំពោះអ្នកដែលបានជាប់ នឹងក្លាយជាសិក្ខាកាមហ្វឹកហាត់ និងត្រូវបានគេហៅថា Sooman’s Pick ដែលពោរពេញទៅដោយទេពកោសល្យ៕
តោះចង់ដឹងថា តើសិល្បករទាំង ៨នាក់នេះជាតារារូបណាខ្លះ?
ជា្រប់កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
១. Heechul សមាជិកក្រុម Super Junior
២. Yoona សមាជិកក្រុម Girls’ Generation
៣. Taemin សមាជិកក្រុម SHINee
៤. Seulgi សមាជិកក្រុម Red Velvet
៥. Yeri សមាជិកក្រុម Red Velvet
៦. Haechan សមាជិកក្រុម NCT
៧. Jungwoo សមាជិកក្រុម NCT
៨. Giselle សមាជិកក្រុម aespa
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]