ជប៉ុន៖ កាសែតជប៉ុន បានរាយការណ៍ថា ក្មេងស្រីដែលមិនបញ្ចេញឈ្មោះម្នាក់ បានដាក់ពាក្យសុំទៅប៉ុស្តិប៉ូលីសដោយចោទប្រកាន់ នាងថាត្រូវបានរំលោភដោយ អតីតសង្សាររបស់នាងគឺលោក Ren Ozawa ដែលបានគេស្គាល់ជា តារាសម្តែងល្បីម្នាក់ នៅប្រទេសជប៉ុន។

ក្នុងនោះផងដែរ ក្មេងស្រីបានលើកឡើងថា នៅពេលនាងមានអាយុ ១៦ ឆ្នាំអ្នកទាំងពីរ បានចាប់ផ្តើមទាក់ទងគ្នា។ ក្នុងរយៈពេល ៥ ឆ្នាំនៃស្នេហា នាងត្រូវបានតារាសម្តែងរូបនេះ វាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបានរំលោភបំពានទាំង ផ្លូវកាយ និង ផ្លូវចិត្ត រហូតដល់នាង បានព្យាយាមធ្វើអត្តឃាត ចង់បញ្ចប់ជីវិតដោយចង់ចងកសម្លាប់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពខ្លះបាននិយាយថាស្នេហា រវាង នាងជាមួយ តារាប្រុសរូបនេះ ក្នុងអំឡុងពេលនៃការរស់នៅជាមួយគ្នា បានជ្រុលជ្រួស ឈានទៅដល់មានផ្ទៃពោះ ដល់ថ្នាក់តារាសម្តែង Ren Ozawa រូបនេះ បានបង្ខិតបង្ខំ ឲ្យរូបនាង រំលូនកូនចេញ ព្រមទាំងវាយដំ ថែមទាំងទៀតផង។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្មីៗនេះ ទីភ្នាក់ងាររបស់លោក Ren Ozawa បានពន្យល់ថារាល់ការចោទប្រកាន់ដែលក្មេងស្រីបានលើកឡើងនឹងត្រូវបានបញ្ជាក់ ដោយក្រុមហ៊ុនបន្ទាប់ពីបានសួរ តារារបស់ពួកគេខ្លួនឯង។

ទៀតសោត ដោយដឹងថាស្ថានការណ៍មានសភាពធ្ងន់ធ្ងរ ក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យារបស់ តារាសម្តែងនេះភ្លាមៗតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏សូមអភ័យទោសដល់ជនរងគ្រោះ និង ក្រុមអ្នកគាំទ្របស់តារាសម្តែង Ren Ozawa ផងដែរ។

គួរបញ្ជាក់ផងដែរថា Ren Ozawa បានចូលរួមសម្តែងក្នុងខ្សែភាពយន្តរបស់ជប៉ុនជាច្រើន សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ មហាជនពីភាពស្រស់សង្ហា និងទេពកោសល្យសម្តែងរបស់លោក ជាក់ស្តែង​រូបលោក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្នុងខ្សែភាគយន្ត A3 ដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ននេះដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ren Ozawa
Ren Ozawa
Ren Ozawa
Ren Ozawa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]