កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រី MAMAMOO ទទួលបានការអញ្ចើញទៅសម្តែងនៅក្នុងកម្មវិធី KBS Gayo Daechukje ( KBS Song Festival ) កាលពីម្សិលមិញនេះ វាជាការសម្តែងដ៏អស្ចារ្យ ដែលទទួលបានការស្ញើចសរសើរយ៉ាងច្រើន ជាពិសេស Moonbyul សមាជិកក្រុម MAMAMOO ផ្ទាល់តែម្តង ។

MAMAMOO
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រុម MAMAMOO បានរួមគ្នាសម្តែង បទ Maria និង​ AYA ដ៏កក្រើកឆាកតន្ត្រី តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ សម្លៀកបំពាក់របស់ Moonbyul ព្រោះវាជាឈុតប្រពៃណីបុរាណរបស់ជនជាតិកូរ៉េផ្ទាល់ ។

Moonbyul ម្សិលមិញ

ជាក់ស្តែង ឈុតបុរាណដែល Moonbyul បានពាក់កាលពីម្សិលមិញ គឺវាបានកែច្នៃរួមចូលគ្នារវាង សម្លៀកបំពាក់បុរស និងនារី ហើយវាក៏មានភាពស្រដៀងទៅនឹង ឈុតបុរាណរបស់ស្តេចមួយអង្គដែរ ដោយសារតែនិមិត្តសញ្ញាពណ៌មាស ទៅនឹងឈុតពណ៍ក្រហមរបស់នាង ។

ឈុតប្រពៃណីបុរស និងស្រ្តីរបស់កូរ៉េ
ឈុតបុរាណរបស់ស្តេច

ទន្ទឹមនឹងនេះ Moonbyul​ ផ្ទាល់ ក៏ធ្លាប់បាននិយាយដែរថា នាងចូលចិត្តឲ្យគ្រប់គ្នាសរសើរថា «សង្ហា» ជាជាង «ស្អាត» ហេតុផលព្រោះមានតារាស្រីដែលស្អាតៗជាច្រើន តែមិនទាន់មានតារាស្រី ណាដែលសង្ហានោះទេ ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១​ ទេ ដែល Moonbyul ឡើងសម្តែងដោយ សម្លៀកបំពាក់ បុរាណបែបកែច្នៃ លាយគ្នាស្រដៀងនឹងឈុតបុរសបែបនេះនោះ ៕

Moonbyul ម្សិលមិញ
Moonbyul កាលពីមុន

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

MAMAMOO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]