តាមពិតទៅ យើងគ្រប់គ្នាគួរតែរៀនថែទាំភ្នែកឲ្យមានសុខភាពតាំងពីនៅក្មេងៗម្ល៉េះ ដើម្បីពេលវិវត្តវ័យទៅភ្នែកនៅតែភ្លឺមើលច្បាស់។ នៅពេលដែលវ័យយើងកាន់តែដើរទៅមុខ ហើយបើមិនបានថែទាំល្អទៀត សុខភាពភ្នែកអាចខ្សោយចុះ ងាយនឹងកើតជំងឺភ្នែកផ្សេងៗ។ ប៉ុន្តែ បើយើងចង់ឲ្យភ្នែកមើលច្បាស់មិនងាយឈឺ អាចចាប់ផ្ដើមថែទាំភ្នែកតាម ៤ តិចនិក ខាងក្រោម ធានាភ្នែកមានសុខភាពល្អ ទោះវ័យច្រើនទៅក៏ដោយ។
១.គេងឲ្យបានគ្រប់គ្រាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្នែកយើងត្រូវការគេងយ៉ាងតិច ៥ម៉ោង/យប់ ដើម្បីដំណើរការបានល្អអំឡុងពេលថ្ងៃ។ ដូចនេះការគេងមិនបានគ្រប់គ្រាន់អាចជាហេតុធ្វើឲ្យភ្នែកញាក់ ភ្នែកស្ងួត និងឡើងសរសៃក្រហម។
២.សម្រាកពីអេក្រង់
ជាទូទៅ អ្នកដែលធ្វើការជាមួយកុំព្យូទ័រ កម្រនឹងធ្មេចភ្នែកណាស់ ព្រោះកំពុងផ្ចង់អារម្មណ៍ធ្វើការ ដែលជាហេតុធ្វើឲ្យភ្នែកស្ងួត ស្ពឹក ឬមិនស្រណុក។ យើងគួរដាក់ពន្លឺអេក្រង់ឲ្យបានសមនឹងភ្នែកទទួលបាន សម្រាកភ្នែករាល់២០នាទី និងត្រូវឧស្សាហ៍ធ្មេចភ្នែកពេលកំពុងបំពេញការងារ។
៣.ញ៉ាំអាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់
អាហារមួយចំនួនដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម អាចកាត់បន្ថយហានិភ័យជំងឺភ្នែក និងបញ្ហាខូចភ្នែកដោយសារត្រូវពន្លឺថ្ងៃ ផ្សែងបារី និងខ្យល់ពុល។ យើងអាចរកវាបាននៅក្នុងស៊ុត បន្លែបៃតង ម្ទេសប្លោកក្រហម និងលឿង ប៉េងប៉ោះ។ល។
៤. ពិនិត្យសុខភាពភ្នែកជាប្រចាំ
ចំណុចនេះ ជាចំណុចសំខាន់បំផុតថែរក្សាភ្នែកឲ្យមានសុខភាពល្អ ជាពិសេសសម្រាប់មនុស្សចាស់។ យើងគួរពិនិត្យភ្នែកយ៉ាងតិច ២ឆ្នាំ/ម្តង ដើម្បីមើលស្ថានភាពភ្នែក ឬព្យាបាលជំងឺភ្នែកផ្សេងៗមុននឹងវាចេញរោគសញ្ញាខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]