បរទេស៖ យោងតាមការសិក្សាពីអ្នកវិទ្យាសាស្រ្ដបានឱ្យដឹងថា មហាសមុទ្រមានជម្រៅប្រហែលជា ៣.៧ គីឡូមែត្រ ប៉ុន្ដែជម្រៅរបស់មហាសមុទ្រទាំងអស់គឺមិនស្មើរគ្នាឡើយ ដោយមានតំបន់ខ្លះជ្រៅខ្លាំងរហូតដែលមិនអាចឱ្យមនុស្សទៅដល់បាន ដោយពន្លឺព្រះអាទិត្យមិនអាចចូលទៅដល់ ដូច្នេះទើបធ្វើឱ្យតំបន់ដែលជ្រៅខ្លាំងនោះមានសម្ពាធខ្លាំងផងដែរ។
តើមហាសមុទ្រមានជម្រៅជ្រៅប៉ុណ្ណាឱ្យពិតប្រាកដទៅ ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយយោងទៅតាមការ គណនាតាំងពី១០០ឆ្នាំចុងក្រោយនេះ ដោយក្រុមនាវាមុជទឹកជនជាតិអង់គ្លេស ២ក្រុមកាលពីអំឡុងឆ្នាំ ១៨៧២ បើសិនជាយើងចង់ដឹងថា ទឹកអាងឬទឹកបឹងមានជម្រៅជ្រៅកម្រិតណានោះ យើងអាចប្រើវិធីសាមញ្ញដែលគ្រាន់តែចង់វត្ថុណាដែលមានទម្ងន់ធ្ងន់ទំលាក់ចូលទៅ យើងប្រាកដជាអាចគណនាបានថាវាមានជម្រៅជ្រៅកម្រិតហើយ។

មហាសមុទ្រជ្រៅបំផុតដែលក្រុមនាវាជនជាតិអង់គ្លេស វាស់បានពេលនោះគឺមានជម្រៅ ប្រហែលជា ២៩១ គីឡូមែត្រ។ ដោយប្រើពេលអស់ជាង៤ឆ្នាំ និងបានធ្វើការស្វែងរកអន្លង់ដ៏ជ្រៅបំផុតមួយក្នុងមហាសមុទ្រ ប៉ាសុីហ្វិចខាងលិច ដែលត្រូវបានគេហៅថា (សមុទ្រភាគខាងត្បូងប្រទេសជប៉ុន)ដែលគេអោយឈ្មោះថាអន្លង់ Mariana Trench លាតសន្ធឹងប្រវែង ២.៥៥០ គីឡូមែត្រ និង ទទឹង ៧០ គីឡូមែត្រនៃ (Surface) ផ្ទៃខាងលើ។
ក្រុមអ្នកវិទ្យាសាស្រ្ដបានប្រើប្រាស់នាវាមុជទឹក និងការប្រើប្រាស់កាំរស្មី ក្នុងការសិក្សាស្វែងយល់ពីបាតសមុទ្រ និងផូសុីលក្រោមបាតសមុទ្រ អ្នកវិទ្យាសាស្រ្ដបានរកឃើញ មហាសមុទ្រដែលមានជម្រៅជ្រៅជាងការរកឃើញពីមុនៗមក ដោយបានវាស់អន្លង់ Mariana Trench បានជម្រៅជ្រៅបំផុតប្រហែលជា ១១គីឡូមែត្រក្រោមនេវ៉ូទឹកសមុទ្រ គឺជាជ្រៅជាងកំពូលភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេលើពិភពលោក មានកម្ពស់ ត្រឹមតែ ៨.៨ គីឡូមែត្រប៉ុណ្ណោះលើនេវ៉ូទឹកសមុទ្រ។

អ្នកវិទ្យាសាស្រ្ដបានធ្វើការបែងចែកជម្រៅបាតសមុទ្រចេញជា Zone ដូចជា សម្រាប់ជម្រៅពី ០ ទៅសល់ -២០០ មែត្រ ដែលគេហៅថា Sunlight Zone ដែលមិនអាចទទួលពន្លឺពីព្រះអាទិត្យគ្រប់គ្រាន់ និងមានសីតុណ្ហភាពចន្លោះ ៣៦ អង្សាសេ និង -២អង្សាសេសម្រាប់ប៉ូលខាងជើង។ សម្រាប់ជម្រៅពី -២០០ ទៅដល់ ១០០០ មែត្រ ដែលគេហៅថា Twilight Zone សម្រាប់ជម្រៅពី -១០០០ ទៅដល់ -៤០០០ មែត្រ ដែលគេហៅថា Midnight Zone ហើយនៅតំបន់ងងឹតខ្លាំងបំផុតដោយពន្លឺព្រះអាទិត្យមិនអាចចូលទៅដល់ឡើយ។ សម្រាប់សីតុណ្ហភាពជាទូទៅប្រហែល ៤ អង្សាសេ សម្រាប់ជម្រៅពី -៤០០០ ទៅដល់ -៦០០០ មែត្រ ដែលគេហៅថា Abyss ដែលប្រែថាគ្មានបាតសមុទ្យ ដោយសារតែនេះគឺជាតំបន់ពាក់កណ្ដាលទៅលើនេវ៉ូទឹកសមុទ្រ និងសម្រាប់ជម្រៅពី -៦០០០ ទៅដល់ -១០៩៩៤ មែត្រ ដែលគេហៅថា Hadalpelagical Zone ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]