កម្សាន្ត៖ កូនប្រុសច្បងនៃគ្រួសារ អតីតកីឡាករបាល់ទាត់ លោក David Beckham គឺ Brooklyn និង ភរិយា Nicola Peltz បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ និងអំណោយសម្រាប់គ្នាទៅវិញទៅមក ក្នុងខួបអាពាហ៍ពិពាហ៍លើកទី ៣ របស់ពួកគេ។

Brooklyn Beckham បានសរសេរនៅក្នុងការបង្ហោះថា «រីករាយខួបលើកទី ៣ នៃក្តីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំស្រលាញ់អ្នកអស់ពីចិត្ត។ ខ្ញុំមានសំណាងណាស់ ដែលបាននៅជាមួយអ្នករាល់ថ្ងៃ ក្រោកពី គេងរាល់ព្រឹកហើយឃើញមុខដ៏ស្រស់ស្អាតរបស់អ្នក។ អ្នកគឺជាពិភពលោករបស់ខ្ញុំ ស្រឡាញ់អ្នកខ្លាំងណាស់ Nicola»។ ខណៈ Nicola Peltz ក៏បានបង្ហោះរូបថតចំនួន ៣ ពីថ្ងៃរៀបការរបស់នាង កាលពី ៣ ឆ្នាំមុន ដែលរូបថតមួយសន្លឹក ត្រូវនឹងការបង្ហោះរបស់ស្វាមីនាង។

ជាមួយនឹងការបង្ហាញបែបនេះ គូស្វាមីភរិយា វ័យក្មេងមួយគូនេះ បានទទួលការអបអរសាទរជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។
គួររំឮកផងដែរថា Brooklyn Beckham និង Nicola Peltz បានរៀបការនៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២២ នៅវីឡាមាត់សមុទ្ររបស់ Nicola នៅ Palm Beach រដ្ឋ Florida ។ ពិធីមង្គលការនេះ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្តើមពីអាហារពេលល្ងាច នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។ បន្ទាប់ពី ពិធីមង្គលការដ៏សំខាន់បានធ្វើឡើងនៅថ្ងៃបន្ទាប់ កូនក្រមុំ និងកូនកំលោះ បានរៀបចំពិធីជប់លៀងដើម្បីអញ្ជើញភ្ញៀវនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]