ថៃ៖ យោងទៅតាមប្រភពមួយបានរាយការណ៍មកថា រដ្ឋមន្ត្រីសុខាភិបាលបានចេញផ្សាយ ការឆ្លងមេរោគឆ្លងវីរុសកូវីដ សាជាថ្មីចំនួន ៥៤៨ ករណី ត្រូវបានរកឃើញ ដែលបានរីករាលដាល នៅឯផ្សារលក់បោះដុំគ្រឿងសមុទ្រធំបំផុតជាងគេក្នុងប្រទេសថៃ ក្នុងខេត្ត សាមុតសាខុន។
ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្របានលើកឡើងថា នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានចាក់ផ្សាយទៅទូរទស្សន៍ទាំងអស់ បានរៀបរាប់ថា ចំនួននៃការឆ្លងថ្មីនេះ វាជាចំនួនមួយ ដែលយើងមិនធ្លាប់ជួបពីមុនមក ដោយបានចាប់ផ្តើមឆ្លងពីអ្នកលក់គ្រឿងសមុទ្រអាយុ ៦៧ ឆ្នាំដំបូង ដែលបានធ្វើតេស្តិ៍រកវីរុសនេះ ដែលបានរកឃើញកាលពីយប់ថ្ងៃសៅរ៍ ត្រូវបានគេសង្ស័យឆ្លងពីអ្នកធ្វើការចំណាកស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបញ្ជាក់ទៀតថា ប្រហែលជា ៩០ ភាគរយនៃអ្នកជំងឺមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ ដោយក្នុងនោះមានមនុស្សរហូតដល់ទៅ ១.១៩២ នាក់ដែលធ្វើការនៅផ្សារត្រីមួយនេះ ត្រូវបានគេធ្វើតេស្តរកឃើញមេរោគនេះ បន្ទាប់ពីការឆ្លងចំនួនថ្មី ៥៤៨ នៃភាគច្រើនពួកគេ គឺជាកម្មករចំណាកស្រុក៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]