ថៃ៖ ក្រៅពី មានភាពជោគជ័យក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជីវិតផ្ទាល់ខ្លួន របស់ តារាសម្ដែង និងតារាចម្រៀងប្រុស លោក Jason Young ក៏កំពុងតែមានភាពផ្អែមល្ហែម ល្អូកល្អើក ជាមួយនឹងគូស្នេហ៍ដ៏ស្រស់សោភា មិនចាញ់តារាផ្សេងៗឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក Jason Young ក៏បានបង្កភាពភាពភ្ញាក់ផ្អើលដល់ហ្វេនៗគ្រប់គ្នា ដោយបានចេញមបង្ហោះឃ្លីបវីដេអូមួយ ដែលរូបលោក បានធ្វើការស្នើរសុំគូស្នេហ៍របស់ខ្លួនរៀបការ យ៉ាងរ៉ូមែនទិកក្រោមបរិយាកាសតាមឆ្នេរសមុទ្រ ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងបានប្រកាស ក៏ដូចជា បានបង្ហាញឲ្យឃើញ ពីពេលវេលា នៃពិធីមង្គលការដ៏គួរឱ្យភ្ញាក់ផ្អើល ដែលម្ចាស់ខ្លួនផ្ទាល់ បានកំណត់នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំក្រោយនេះ ផងដែរ។ យ៉ាងណាមិញ មនុស្សជាច្រើនក៏បានចូលរួមអបអរដល់រូបលោកនិងគូស្នេហ៍ ដែលកំពុងតែត្រៀមខ្លួន សាងគ្រួសារដ៏មានក្ដីសុខ នាពេលខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]