ម៉ិកស៊ិក៖ ប៉ូលិសនៅជាយក្រុងមួយនៃទីក្រុងម៉ិកស៊ិកបានក្រពុលមុខយ៉ាងខ្លាំង ដោយសារពិធីជប់លៀងនៅក្រោមដីដែលផ្គើននឹងច្បាប់រឹតបន្តឹងនឹងជំងឺកូវីដ។
កាលពីថ្ងៃសុក្រអាជ្ញាធរនៅក្នុងទីប្រជុំជន Ecatepec បានឆ្មក់ចូលផ្ទះតែមួយជាលើកទីបី ដើម្បីបំបែកពិធីជប់លៀងដែលមានសុទ្ធតែអ្នកមិនបានពាក់ម៉ាស់កំពុងផឹកស្រាបៀរ និងរាំរែកនឹងភ្លេងរបស់ DJ។ ក្រោយការវាយឆ្មក់នេះភ្ញៀវជាច្រើនបានដើរចេញមកខាងក្រៅក្រោមការឃ្លាំមើលរបស់ប៉ូលិស ទាហាន កងពន្លត់អគ្គិភ័យ និងសមាជិកនៃឆ្មាំការពារជាតិប្រមាណ30នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្មាននាទីមុនពេលដែលប៉ូលិសចូលទៅដល់ សំឡេងភ្លេងស្រាប់តែស្ងាត់ ហើយសំឡេងកំប៉ុងស្រាបៀរត្រូវបានលឺ ដោយអ្នកខាងក្នុងផ្ទះនេះបានបោះកំប៉ុងស្រាបៀរចេញតាមបង្អួច។ មន្ដ្រីប៉ូលិសក៏បានក្រើនរំលឹកម្ចាស់ផ្ទះថា ពិធីជប់លៀងបែបនេះអាចបង្កើនហានិភ័យនៃការរាលដាលវីរុសដល់មនុស្សងាយរងគ្រោះ ដូចមនុស្សចាស់ជរាជាដើម។
នៅពេលដែលជំងឺកូវីដរាលដាលពាសពេញពិភពលោក ប្រទេសម៉ិកស៊ិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សជាង117,000នាក់បានស្លាប់ និង1.3លាននាក់បានឆ្លងជំងឺ។ ជាហេតុធ្វើឱ្យអភិបាលក្រុងម៉ិកស៊ិក បានសម្រេចផ្អាករាល់សកម្មភាពដែលមិនចាំបាច់ទាំងអស់កាលពីថ្ងៃសុក្រ ដើម្បីការពារពីជំងឺមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]