ភ្នំពេញ៖ ក្រោយពី តារាចម្រៀងស្រី នៅផលិតកម្ម រស្មីហង្សមាស អ្នកនាង សួស វីហ្សា បានសម្រាលកូនស្រីម្នាក់ បានរយៈពេល ២ ខែរួចមក មហាជនតែងតែឃើញជារឿយៗ ដែលតារាស្រីរូបនេះ បានបង្ហោះរូប កូនស្រីចែកចាយ នៅលើបណ្តាញសង្គមផងដែរ។
ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពកូនស្រីរបស់នាង ជាច្រើនសន្លឹក ដោយបាន ជាមួយការតុបតែងខ្លួន បែបប្លែកៗ លាយឡំជាមួយផ្កាពណ៌ស្វាយ មើលទៅពិតជាគួរឲ្យទាក់ទាញ លើសពីនេះទៅទៀត ដែលបានបញ្ចេញសាច់ដ៏ទ្រលុកទ្រលុន ពិតជាគួរឲ្យក្នាញ់ ស្ថិតនៅក្នុង វ័យត្រឹមតែ ២ ខែជាងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ប្រិយមិត្តទាំងអស់សុទ្ធសឹងតែ លើកឡើងថា អំពីមុខមាត់កូនស្រីរបស់នាង ថាពិតជាស្រស់ស្អាត និងគួរឲ្យក្នាញ់ និងបានសរសើរដល់អ្នកម៉ាក់សម័យថ្មីមួយរូបនេះ ពូកែរកម៉ូតទាន់សម័យថតរូបកូនស្រី ជាមួយស្ទាយ៍ប្លែកភ្នែក គួរឲ្យស្រលាញ់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]