សៀមរាប៖ កាលពីពីរថ្ងៃមុននេះ មន្រ្តីអាជ្ញាធរជាតិអប្សរាថ្លែងការណ៍អំពាវនាវឱ្យប្រជាពលរដ្ឋរួមទាំងភ្ញៀវទេសចរណ៍ទាំងឡាយ ពេលឃើញសត្វភេរដែលរស់នៅក្នុងតំបន់អង្គរ សូមកុំធ្វើបាបវាឬ ក៏ឱ្យចំណីវាស៊ីឲ្យសោះ។
ដោយឡែក លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សត្វភេរចំនួន៤ក្បាល ដែលអាជ្ញាធរជាតិអប្សរាបានយកប្រលែងឱ្យរស់បែបធម្មជាតិនៅតំបន់ខ្លោងទ្វាខ្មោចជិតប្រាសាទបាយ័ន ឥឡូវនេះវារស់នៅបានល្អ នៅក្នុងតំបន់នេះ និងបានចេញដើរឆ្ងាយៗជាងមុន ដែលពេលខ្លះដើររហូតទៅដល់បារាយណ៍ទឹកថ្លា ប៉ុន្តែពួកវាមិនដែលភ្លេចកន្លែងដែលវារស់នៅទេ គឺពួកវាតែងតែត្រឡប់មកវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបន្តថានៅពេលដែលសត្វភេរនេះចេញដើរឆ្ងាយៗដែលពេលខ្លះត្រូវឆ្លងកាត់ជិតផ្ទះអ្នកភូមិរស់នៅ ដូច្នេះនៅពេលបងប្អូនឃើញពួកវាកុំធ្វើបាបវា ហើយកុំឱ្យចំណីវាស៊ី។ដោយលោកបានពន្យល់ថា សត្វភេរនេះគឺអាជ្ញាធរអប្សរាឱ្យរស់នៅបែបធម្មជាតិរបស់វា ដោយឱ្យវាដើររកចំណីដោយខ្លួនឯង ព្រោះបើយើងឱ្យចំណីវាស៊ី វានិងធ្លាប់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។ ដូចជាករណីសត្វស្វានៅក្នុងតំបន់អង្គរបច្ចុប្បន្ននេះចឹងដែរ ពេលភ្ញៀវទេសចរទៅលេងអង្គរតែងតែឱ្យចំណីវា ដូច្នេះពេលវាឃើញមនុស្សមកតែងតែរត់ ទៅរកមនុស្ស និងដណ្តើមរបស់នេះ របស់នោះពីមនុស្ស ដែលពេលខ្លះធ្វើឱ្យយើងបាត់ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ដោយសារវាផងដែរ។
ដូច្នេះហើយបានជាលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជួបនិងសត្វភេរដែលកំពុងរស់នៅក្នុងតំបន់អង្គរកុំទៅជិតវាកុំឱ្យចំណីវាស៊ីឱ្យសោះ ព្រោះថា បើយើងឱ្យវាស៊ីថ្ងៃក្រោយពេលវាឃើញមនុស្សវានិងរត់មករកមនុស្ស ហើយយើងគ្មានអ្វីឱ្យវាស៊ីទៀតវាអាចបង្កគ្រោះថ្នាក់ដល់យើងដូចជាតាមខាំដណ្តើមរបស់ដែលនៅជាប់ខ្លួនយើងដែលអាចធ្វើឱ្យយើងមានរបួសផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់បើយើងស្រលាញ់វាមែនយើងត្រូវរួមគ្នាការពារកុំឱ្យមានអ្នកធ្វើបាបវាទៅបានហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]