អង់គ្លេស៖ ក្ដីសង្ឃឹមរបស់ប្រជាជនអង់គ្លេសរាប់លាននាក់ ដែលការរឹតត្បិតនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយនៅថ្ងៃបុណ្យណូអែល បានក្លាយជាអសារបង់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសបំលែងពូជថ្មីកំពុងតែរីករាលដាលលឿនជាងវីរុសកាលពីមុន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀត ចំពោះវីរុសកូរ៉ូណា ដែលរឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល នៅប្រទេសអង់គ្លេស ខណៈមេដឹកនាំនៅប្រទេសស្កុតឡេននិងវ៉ែលក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ។ ចក្រភពអង់គ្លេសមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ចំនួនជាង៦៧,០០០នាក់ និងករណីឆ្លងជាង២លាននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាយករដ្ឋមន្ត្រីបានប្រកាសព័ត៌មានថា ទីក្រុងឡុងដ៍និងមួយផ្នែកធំនៃភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអង់គ្លេស ដែលជាកន្លែងមានករណីកំពុងផ្ទុះឡើង នឹងចូលការរឹតបន្តឹងលំដាប់ទី៤ ដែលស្រដៀងនឹងការបិទតំបន់ នៅថ្ងៃអាទិត្យ។ លោក Johnson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ការឆ្លងរាលដាលកំពុងត្រូវបានជំរុញដោយវីរុសបំលែងពូជថ្មី។ វាហាក់ដូចជារាលដាលយ៉ាងងាយស្រួល ហើយវាអាចចម្លងបានទៅដល់៧០ភាគរយ ខ្លាំងជាងប្រភេទកាលពីមុន។»
លោក Johnson បានគូសបញ្ជាក់ផងដែរថា លំដាប់ទី៤ស្ថិតនៅក្រោមការរឹបន្តឹងខ្លាំងបំផុត វានឹងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅតាមផ្ទះ សម្រាប់ពិធីបុណ្យណូអែលនោះទេ។ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នទាប នៅក្នុងប្រទេសអង់គ្លេស ស្កុតឡេន និងវ៉ែល ឥឡូវនេះអាចនឹងអនុញ្ញាតឲ្យមានការជួបជុំនៅថ្ងៃបុណ្យណូអែល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]