កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងទៅនេះ Hankook Ilbo បានរាយការថា មានភ្នាក់ងារកម្សាន្តធំៗ ដូចជាផលិតកម្ម JYP Entertainment ផលិតកម្ម Big Hit Entertainment ក៏ដូចជាផលិតកម្ម SM Entertainment គ្រោងនឹងចាកចេញពីតំបន់ ដីថ្លៃកប់ពពក Gangnam ហើយ ដោយផ្លាស់ទីអគារក្រុមហ៊ុនរបស់ពួកគេ ទៅកន្លែងផ្សេង។
យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា ផលិតកម្ម SM Entertainment ត្រៀមផ្លាស់ប្តូរទីតាំង ការិយាល័យរបស់ខ្លួន រួមមានមជ្ឈមណ្ឌលទំនាក់ទំនង ដែលបច្ចុប្បន្នស្ថិតនៅឯតំបន់ Cheongdam-dong និងមជ្ឈមណ្ឌលស្ទូឌីយោ ដែលបច្ចុប្បន្នស្ថិតនៅឯតំបន់ Samseong-dong ក្នុងសង្កាត់ Gangnam ទៅកាន់ទីតាំងថ្មីមួយ នៅឯតំបន់ Seongsu-dong ក្នុងសង្កាត់ Seongdong ទីក្រុងសេអ៊ូល នៅឆ្នាំក្រោយនេះវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារបានបង្ហាញថា កិច្ចសន្យារបស់ពួកគេ នឹងត្រូវផុតកំណត់នៅឆ្នាំក្រោយនេះហើយ។ ហើយវាត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនកំពុងពន្លឿនការផ្លាស់ប្តូរទីតាំងការិយាល័យរបស់ខ្លួន។
ជាការឆ្លើយតប ទៅនឹងរបាយការណ៍នេះ ភ្នាក់ងារពីផលិតកម្ម SM Entertainment បានប្រាប់ខាងរបាយការណ៍ធុរកិច្ច Maeil នៅថ្ងៃទី ១៧ ថា ក្រុមហ៊ុនរបស់ពួកគេ កំពុងពិចារណាលើការផ្លាស់ប្តូរទីតាំងពិតមែន ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ។ យ៉ាងណាមិញ សូមរង់ចាំតាមដានជាបន្តទៅទៀត ថាតើក្រុមហ៊ុនផលិតកម្មកូរ៉េដទៃទៀត គ្រោងនឹងផ្លាស់ប្ដូរទីតាំងការិយាល័យទៅតំបន់ផ្សេង ពិតឬយ៉ាងណា?
គួរបញ្ជាក់ផងដែរថា Gangnam ជាតំបន់ដែលមានតម្លៃជួលថ្លៃបំផុតមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃប្រហែលជា ១០.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]