ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរកឃើញម្ចាស់ជើងឯក Miss Transqueen ថ្មីប្រចាំឆ្នាំ2020 ហើយកញ្ញានឹងត្រូវបន្តទៅតំណាងប្រទេសឥណ្ឌានៅលើឆាកអន្តរជាតិទៀត ដោយប្តេជ្ញាថានឹងចេញមុខឱ្យសហគមន៍អ្នកប្តូរភេទដែលងាយរងគ្រោះនៅប្រទេសឥណ្ឌា។
កាលពីថ្ងៃសៅរ៍នេះ អ្នកច្នៃម៉ូដសំលៀកបំពាក់ Shaine Soni បានជាប់ជាបវរកញ្ញា Miss Transqueen ប្រទេសឥណ្ឌា ដែលជាការប្រកួតបវរកញ្ញាសម្រាប់អ្នកប្តូរភេទ។ នាងនឹងតំណាងឱ្យប្រទេសឥណ្ឌានៅឆ្នាំក្រោយ នៅឯបវរកញ្ញា Miss International Queen ដែលជាការប្រកួតបវរកញ្ញាធំជាងគេបំផុតលើពិភពលោក សម្រាប់អ្នកប្តូរភេទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតបវកញ្ញា Miss Transqueen ប្រទេសឥណ្ឌាត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 2017 ដែលបេក្ខជនត្រូវឆ្លងកាត់ការប្រកួតផ្សេងៗដែលមានដូចជា ប្រកួតថតរូប បង្ហាញទេពកោសល្យ ដើរបង្ហាញឈុតសម្លៀកបំពាក់ costumes ដែលមានចៅក្រមជាអ្នកឱ្យពិន្ទុ និងនៅចំពោះមុខអ្នកទស្សនារាប់រយនាក់។
នៅឆ្នាំនេះ អ្នករៀបចំកម្មវិធីមិនអាចរៀបចំការប្រកួតប្រជែងបាន ដោយសារជំងឺរាតត្បាតដែលបណ្តាលឱ្យមានការដាក់ប្រទេសក្នុងភាពអាសន្នពីចុងខែមីនាដល់ខែឧសភា។ ប៉ុន្តែ Reena Rai ប្រធាននិងជាស្ថាបនិក Miss Transqueen ឥណ្ឌាមិនបានបោះបង់ចោលទេ។ លោកស្រីបានប្តេជ្ញាចិត្តថា នឹងបញ្ជូនបេក្ខនារីម្នាក់ទៅតំណាងប្រទេសឥណ្ឌាក្នុងការប្រកួតអន្តរជាតិ Miss International Queen ឆ្នាំ 2021 ឱ្យទាល់តែបានទើបលោកស្រីសម្រេចចិត្តជ្រើសរើសបេក្ខជនម្នាក់ដោយមិនមានការរៀបចំការប្រកួត ឱ្យទៅតំណាងប្រទេសឥណ្ឌា។
លោកស្រីបាននិយាយថា កញ្ញា Shaine Soni គឺសាកសមបំផុតសម្រាប់ជម្រើសនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]