កូរ៉េខាងត្បូង ៖ ជារឿងដ៏កម្រ ប្រសិនបើហ្វេនៗក្នុងវិស័យ Kpop បានឃើញតារាៗរបស់ខ្លួន លេងស្ទីលម៉ូតសក់ និងឈុតសម្លៀកបំពាក់ដដែលៗនោះ។ ជាការពិតណាស់ ព្រោះតែកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ជាតំបន់ពេញនិយមទៅដោយ អ្នកលេងស្ទីលថ្មីៗ ម៉ូតប្លែកៗ ពិសេសគឺការលាយពណ៌ ដែលផ្ដល់ឲ្យពួកគេ នូវសោភណ្ឌភាពដ៏ល្អទាក់ភ្នែក និងគួរឲ្យចាប់អារម្មណ៍។
យ៉ាងណាមិញ សម្រាប់ម៉ូតអាវអាវខើច បញ្ចេញផ្ចិតនេះដែរ ថ្វីបើវាកំពុងតែពេញនិយមពេលនេះ ប៉ុន្តែវាមិនមែនជាម៉ូតដែលប្រិយមិត្ត មិនធ្លាប់បានឃើញនោះទេ គ្រាន់តែប្លែកបន្តិច ព្រោះកន្លងមក ប្រិយមិត្តទំនងជាធ្លាប់ឃើញ តារាស្រី ក៏ដូចជានារីៗដែលមានរាងកាយស្រឡូនស្អាត តែងតែពាក់វា ដើម្បីបង្ហាញពោះរាបស្មើរបស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញថា សូម្បីតែតារាប្រុសល្បីៗ ក៏ចាប់អារម្មណ៍ម៉ូតបែបនេះ ហើយពាក់បង្អួចសាច់ដុំពោះជារឿយៗ ធ្វើឲ្យហ្វេនៗជ្រួលច្របល់ចិត្តមិនស្ទើរនោះទេ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះចង់ដឹងថា តើតារាប្រុសល្បីៗរូបណាខ្លះ ហ៊ានលេងស្ទីលអាវខើច បង្ហាញសាច់ដុំពោះ?
ទស្សនារូបភាពខាងក្រោម ៖
១. Shownu – MONSTA X
២. Kai – EXO
៣. Wonho
៤. Yeonjun – TXT
៥. Mark – GOT7
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]