បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀង Shawn Mendes បាននិយាយថាខ្លួននឹង Justin Bieber គឺមិនមែនមានទំនាក់ទំនងជាមិត្តភក្តិនឹងគ្នានោះទេ ទោះបីជាពួកគេទាំងពីរមានសញ្ជាតិ កាណាដាដូចគ្នារួមទាំងបានចេញបទចម្រៀង «Monster» ជាមួយគ្នា ក៏ពិតមែនក្តី។

ដោយឡែក តារាចម្រៀង ប្រុសរូបនេះបានផ្តល់កិច្ចសម្ភាសជាមួយនឹង ទស្សនាវដ្តី GQ ថាខ្លួនមិនមែនជាមិត្តភក្តិរបស់ Justin Bieber នោះទេហើយក៏មិនមែនជាសត្រូវនឹងគ្នាផងដែរ ដោយពួកគេមិនដែលមានជម្លោះឬ ទាស់គ្នាម្តងណាឡើយ។ ប៉ុន្តែទោះបីជាបាននិយាយពាក្យដូច្នេះមែនក្តី លោកក៏បានបកស្រាយពាក្យទាំងបានយ៉ាងក្បោះក្បាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shawn Mendes

គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៥នៅក្នុងកិច្ចសម្ភាសន៍មួយ នៅពេលដែលពិធីករសួរសំនួរដែលទាក់ទងទៅនឹង Shawn Mendes រំពេចនោះ Justin Bieber បាននិយាយទាំងឆ្ងល់ថា រូបគេមិនដែលស្គាល់និង លឺឈ្មោះនេះពីមុនមកទេ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងផងដែរ។

យ៉ាងណាមិញ ក្នុងរយៈពេល កូវីដ១៩នេះ Shawn Mendesនិង Justin Bieber បានចាប់ផ្តើមស្គាល់គ្នាច្រើនជាងមុន ដែលនេះជាមូលហេតុដែលធ្វើរូបគេទាក់ទង Justin Bieber មកច្រៀងជាមួយគ្នា ក្នុង «Monster»  ដែលរូបគេបានសរសេរទុកកាលពី៣ឆ្នាំមុនមកម្ល៉េះ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

Shawn Mendes
Shawn Mendes
Justin Bieber 
Justin Bieber 
Shawn Mendesនិង Justin Bieber
Shawn Mendesនិង Justin Bieber
Justin Bieberនិង Shawn Mendes
Shawn Mendesនិង Justin Bieber
វីដេអូដែល Justin Bieber មិនស្គាល់ Shawn Mendes ក្នុងឆ្នាំ២០១៥ 
វីដេអូបទ«Monster»  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]