កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ខាងកម្មវិធីប្រគល់ពានរង្វាន់ 2020 SBS Entertainment Awards បានធ្វើឲ្យមហាជនមានការផ្អាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញរូបភាពក្នុងកម្មវិធីនេះ។

រូបភាពប្រគល់ពានរង្វាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារបញ្ហាជំងឺរាតត្បាត កូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូង កាន់តែមានការរីករាលដាល ទើបខាងកម្មវិធីប្រគល់ពានរង្វាន់មួយនេះ ធ្វើទង្វើរគួរឲ្យអស់សំណើចបែបនេះ ដើម្បីចូលរួមការពារខ្លួន ក៏ដូចជារក្សាគម្លាតសង្គម។

រូបភាពប្រគល់ពានរង្វាន់

សូមបញ្ជាក់ផងដែរថា ដើម្បីរក្សាគម្លាត និងចូលរួមការពារខ្លួន ទើបខាងកម្មវិធី ប្រគល់ពានជូនសិល្បករតាមរយៈ ដងវែងមួយ ហើយឲ្យសិល្បករទាំងនោះពាក់ម៉ាស់ មានរូបភាពដូចជាពួកគេកំពុងញញឹមបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រគាំង ហួសចិត្តមិនតិចទេ។

រូបភាពសិល្បករពាក់ម៉ាស់ក្នុងកម្មវិធី

ជាមួយគ្នានេះដែរ មហាជនក៏នាំគា្ននិយាយថា កម្មវិធី SBS Entertainment Awards ធ្វើបែបនេះដូចជាលេងសើច ចំពោះ Kpop Idols ពេកហើយ ទោះបីជាធ្វើនេះដើម្បីរក្សាសុវត្ថិភាពក៏ដោយ៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]