ថៃ៖ Tai Penpak គឺជាតារាសម្ដែងជើងចាស់មួយរូប ដែលមានភាពល្បីល្បាញក្នុងរង្វង់សិល្បៈជាច្រើនឆ្នាំមកហើយ ព្រមទាំងបានចេញមកបង្ហាញពីទេពកោសល្យ និងស្ទាយ៍នៃការលេងខ្លួនយ៉ាងទាន់សម័យ ដែលមានភាពពេញនិយមយ៉ាងខ្លាំងចំពោះហ្វេនៗជាច្រើន។
ដោយឡែក ថ្មីៗនេះ តារាស្រីជើងចាស់រូបនេះ ស្រាប់តែបានចេញមកអង្រួនចិត្តប្រិយមិត្តសាជាថ្មី បន្ទាប់ពីបានបង្ហាញមុខមាត់ និងស្ទាយ៍តែងខ្លួនយ៉ាងប្លែកដែលមិនធ្លាប់បានជួប ជាមួយនឹងសម្លៀកបំពាក់ឈុតពណ៌ខ្មៅដ៏លេចធ្លោ ហើយថែមទាំងលេងស្ទាយ៍ម៉ូតសក់ពណ៌ផ្កាឈូកយ៉ាងស្រស់សោភា ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការបង្ហាញខ្លួនលើកនេះ Tai Penpak ពិតជា បានបង្ហាញសម្រស់ដ៏ទាក់ទាញយ៉ាងខ្លាំង បើទោះបីជាមានអាយុកាន់តែជ្រេរក៏ដោយ ប៉ុន្តែស្ទាយ៍ដ៏ពិសេសមួយនេះ អ្នកស្រី ថែមទាំងទទួលបានការសរសើរ ពីអ្នកទស្សនាជាច្រើន ដែលនៅតែមានស្រស់បំព្រង ដូចនារីវ័យក្មេង អាយុ ៣០ ឆ្នាំប្លាយ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]