ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ សម្រាប់ឆ្នាំ 2020 គឺថាមានរឿងកើតឡើងជាច្រើនជាមួយនឹង ជម្ងឺដ៏កាចសាហាវ Covid-19 ដែរបានរាលត្បាតស្ទើរតែជុំវិញសកលលោក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើការរាំងស្ទះនូវសន្ទុះនៃការបង្កើតថ្មី សម្រាប់វិស័យទិចណូឡូជី ក៏ដូចជាវិស័យស្មាតហ្វូនបានដែរ។
ត្រឡប់មកវិញ បើគិតត្រឹមមួយឆ្នាំពេញសម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញនូវស្មាតហ្វូ​នរបស់ខ្លួនចំនួន ៣ត្រកូលមានដូចជា YSeries VSeries & XSeries វាសុទ្ធសឹងតែជាស្មាតហ្វូនដែរមានភាពទាក់ទាញ ក៏ដូចជាទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ។​ ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo ក៏មានធ្វើការនាំចូលនូវកាសប្លូធូស 2Series Wireless Sport & vivoTWS Neo ចង់និយាយថា នេះគឺជាចំនុនចាប់ផ្តើមដែរមានលក្ខណៈទ្រង់ទ្រាយតូចតែប៉ុណ្ណោះ សម្រាប់ឆ្នាំ​ 2020 នេះ។

បើយោងតាមការលេចលឺដំណឹងមកថា ក្រុមហ៊ុន vivo នឹងមានអ្វីពិសេសនាំមកជាមួយនឹងផលិតផលថ្មីៗជាច្រើនបន្ថែមទៀត ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាសម្រាប់ឆ្នាំថ្មី 2021​ នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនថ្មីត្រៀមចេញឆាប់ៗនេះ vivo ត្រកូល Y


ប៉ុន្តែមុននឹងផ្លាស់ឆ្នាំចាស់ 2020 ឈានចូលឆ្នាំថ្មី 2021 ក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានត្រៀមកូនពៅនាំលាភនៃត្រកូល Y ម៉ូឌែល vivo Y20 ចូលទីផ្សារកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ។ ចំពោះស្មាតហ្វូន Y20 នេះដែរ មានរចនាបទមកជាមួយនឹងរូបរាងដ៏ទាន់សម័យ ជម្រើសនៃពណ៌ថ្មីដ៏សែនទាក់ចិត្តពីរពណ៌ គឺ ពណ៌ស (Dawn White) និងពណ៌ខៀវ (Nebula Blue) ស្មាតហ្វូន vivo Y20 នឹងមានវត្ថមានដាក់លក់នៅលើទីផ្សារនាចុងខែធ្នូ នេះហើយ។

ពិតជាចំពេលវេលាមួយដ៏ល្អណាស់ សម្រាប់អ្នកដែរកំពុងតែស្វែងរកនូវកាដូចុងឆ្នាំជូនមនុស្សជាទីស្រលាញ់ ក៏ដូចជាអ្នកមានគុណ អាចធ្វើការពិចារណាបានជាមួយនឹងស្មាតហ្វូន vivo Y20។ មួយវិញទៀតបើបងប្អូនចង់ដឹងអំពីព័ត៌មានលំអិតឲ្យកាន់តែជាក់លាក់ និងស៊ីជម្រៅ សូមធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo

ស្មាតហ្វូនថ្មីត្រៀមចេញឆាប់ៗនេះ vivo ត្រកូល Y 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]